រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

ឯកឧត្តមអភិបាលខេត្តសំណូមពរដល់កងកម្លាំងទាំងអស់ ត្រូវចូលរួមសហការទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសធនធានធម្មជាតិទាំងនេះ ដើម្បីរក្សាបាននូវធនធានធម្មជាតិប្រកបដោយចីរភាព ។

By admin@preahvihear.gov.khView (360)

មានប្រសាសន៍ដូច្នេះក្នុងឱកាសឯកឧត្តមអភិបាលខេត្តអញ្ជើញចូលរួុមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញវិស្វកម្ម និងមូលដ្ឋាន គ្រឹះបច្ចេកទេសបោសសំអាតមីន-កាកសំណល់ជាតិ ផ្ទុះក្រោយសង្គ្រាម ជំនាន់ ១៣៦ ជូនដល់សិក្ខា កាមចំណុះកងពលធំអន្តរាគមន៍លេខ៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តម សេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលើកិច្ចការមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការងារវិស្វកម្មកងយោធពលខេមរភូមិន្ទ នាព្រឹកព្រហស្បតិ៍ ០១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នៅទីបញ្ជាការកងពលធំអន្តរគមន៍ លេខ៣ ។
ឯកឧត្តមប្រាក់ សុវណ្ណ អភិបាលខេត្ត បានមាន ប្រសាសន៍នឹងបង្ក្រាប និងទប់ស្កាត់ឲ្យបានខ្លាំងក្លានូវបទល្មើសធនធានធម្មជាតិរួមមាន ៖ ការកាប់បំផ្លាញព្រៃឈើ , ការប្រព្រឹត្តបទល្មើសព្រៃឈើ , ការបរបាញ់ និងជួញដូរសត្វព្រៃ , បទល្មើសធនធានរ៉ែ , ការកាប់រុករានព្រៃយកដីធ្វើជាកម្មសិទ្ធិ ព្រមទាំងធ្វើការបិទអាជីវកម្មកែច្នៃផល អនុផលព្រៃឈើដែលមិនស្របច្បាប់ទាំងអស់នៅក្នុងភូមិសាស្ត្រខេត្ត ជាពិសេសឯកឧត្តមអភិបាលសំណូមពរដល់បណ្តាអង្គភាពពាក់ព័ន្ធ និងកងកម្លាំងទាំងអស់ ត្រូវចូលរួមសហការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសធនធានធម្មជាតិទាំងនេះ ដើម្បីរក្សាបាននូវធនធានធម្មជាតិប្រកបដោយចីរភាព។

លើសពីនេះទៀតឯកឧត្តមអភិបាលបានផ្តាំផ្ញើដល់កងកម្លាំងឈរជើងទាំងអស់ ត្រូវប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ចំពោះសុខភាពរបស់ខ្លួន ត្រូវគេងក្នុងមុង កុំគេងហាលខ្យល់ហាលភ្លៀង ព្រោះថានៅតំបន់ព្រៃភ្នំប្រឈមខ្ពស់នឹងជម្ងឺគ្រុនចាញ់ ហើយមួយរយៈកន្លងមកនេះ យើងសង្កេតឃើញថា ករណីជម្ងឺគ្រុនឈាមក៏មានការផ្ទុះឡើងគួរអោយព្រួយបារម្ភផងដែរ ពិសេសត្រូវប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិដែលកើតឡើងជាយថាហេតុ។

ឯកឧត្តមនាយឧត្តមសេនីយ មាស សុភា ទេសរដ្ឋមន្រ្តីទទួល បន្ទុកបេសកម្មពិសេស មានប្រសាសន៍ថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយនៃការកែទម្រង់របស់ខ្លួនសំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈយោធិន ដើម្បីធានាកិច្ចការពារប្រកបដោយ ប្រសិទ្ធភាពនូវអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ។ បច្ចុប្បន្ន ការងារហ្វឹកហ្វឺនជំនាញ បានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ក្នុងការពង្រឹងខឿនការពារជាតិតាមរយៈការផ្តល់នូវចំណេះដឹង និងចំណេះធ្វើ ពិតប្រាកដឱ្យដល់កងទ័ព ជាពិសេសយោធិនដែលមានវ័យក្មេង ដែលជាអ្នកបន្តវេនជំនាន់ក្រោយ ។ ក្នុងស្មារតីនេះការងារហ្វឹកហ្វឺនជំនាញ ត្រូវបានចាត់ទុកជាការងារអាទិភាពចាំបាច់បំផុត ដែលត្រូវដំណើរការបន្តបន្ទាប់ជាប្រចាំដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រការពារជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។

Popular Service

លេខអគ្គិភ័យ016 717 129
017 448 348
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍015 836 969
077​ 747 496
លេខទទួលព័ត៌មាន(ប៉ូលីស)097 778 001 4

PREAH VIHEAR WEATHER
Related News

អាសយដ្ឋាន សាលាខេត្តព្រះវិហារ

Email : info@kohnong.gov.kh

Phone Number : (+855) ០៩៧៨២៦០៥៦០

© 2021

All Rights Reserved by Preahvihear Administration

Last update : 2 years ago