រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ប្រជាពលរដ្ឋ៦០០ គ្រួសាររស់នៅឃុំស្រយង់ ស្រុកគូលែន ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ

ក្នុងរដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃពុធ ៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣  ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត ឯកឧត្តម ប្រាក់សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ អញ្ជើញចូលរួមក្នុងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន៦០០គ្រួសាររស់នៅភូមិរំចេក ឃុំស្រយង់ ស្រុកគូលែន ក្រោមអធិបតីភាពឯកឧត្តម​ មាស​ សុភា​ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ។

ក្នុងពិធីនោះក៏មានការចូលរួមពីឯកឧត្តម សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ អភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ និងអភិបាល-ប្រធានក្រុមប្រឹក្សានិងមន្រ្តីសាលាស្រុកគូលែន មេឃុំស្រយង់ និងប្រជាពលរដ្ឋជាច្រើនរូប។

អត្ថបទទាក់ទង