នៅថ្ងៃពុធ ៦កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២២ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី "ការរៀបចំកំណត់តំបន់ដីផលិតកម្មដំណាំសរីរាង្គក្នុងខេត្តព្រះវិហារ" នៅសាលប្រជុំសាលាខេត្តព្រះវិហារ។ ក្នុងនោះពិធីនោះ មានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក និងតំណាងប្រជាសហគមន៍ទូទាំងខេត្តព្រះវិហារ សរុបចំនួន៧៥នាក់។