រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

អបអរសាទរឯកឧត្តមគីម រិទ្ធី អភិបាលខេត្តព្រះវិហារ ត្រូវបានត្រាស់បង្គាប់តែងតាំងជាជំនួយការសម្តេចតេជោ ហ៊ុន សែន ឋានៈស្នើរដ្ឋលេខាធិការ      

ខេត្តព្រះវិហារ៖ ថ្ងៃសៅរ៏ ២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២

យើងខ្ញុំ ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃរដ្ឋបាលខេត្តព្រះវិហារ មានសេចក្តីសោមនស្សរីករាយ និងសូមគោរពចូលរួមអបអរសាទរក្នុងឱកាសដែល ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាសបង្គាប់តែងតាំង និងផ្តល់ឋានៈជាជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន។

ក្នុងឱកាសដ៏មហោឡារិកនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរជូន ឯកឧត្តមអភិបាលខេត្ត សូមមានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួន ជន្មាយុយឺនយូរ និងទទួលបាននូវជោគជ័យថ្មីៗថែមទៀត ក្នុងការបន្តដឹកនាំខេត្តព្រះវិហារឆ្ពោះទៅរកការភិវឌ្ឍលើគ្រប់វិស័យ។

ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា
សូមតាមជួយបីបាច់ថែរក្សា ប្រោះព្រំសព្ទសាធុការពរជូន ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈសុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទទាក់ទង