រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

រដ្ឋបាលខេត្តព្រះវិហារប្រកាសច្រានចោលព័ត៌មានមិនពិតស្តីការបែងចែកដីជូនប្រជាពលរដ្ឋនិងចាត់វិធានការផ្លូវច្បាប់ចំពោះជនខិលខូច

រដ្ឋបាលខេត្តព្រះវិហារ សូមជម្រាបជូនប្រជាពលរដ្ឋ និងសាធារណជនឲ្យបានជ្រាបថា៖ ថ្មីៗនេះ រដ្ឋបាលខេត្តពិនិត្យឃើញមានក្រុមជនខិលខូចមួយចំនួន បានបំផុសចលនាដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានាឲ្យមកកាន់
ខេត្តព្រះវិហារ ដើម្បីទទួលយកការបែងចែកដីលំនៅដ្ឋាន និងដីសម្រាប់ធ្វើកសិកម្មនៅតាមភូមិសាស្ត្រស្រុកមួយចំនួន
ក្នុងខេត្តព្រះវិហារ ដែលជាទីតាំងដីរបស់រដ្ឋ។
ក្នុងខ្លឹមសារសេចក្តីប្រកាសបានបញ្ជាក់ថា បច្ចុប្បន្ននេះនៅក្នុងភូមិសាស្ត្រក្រុង ស្រុកទាំង ០៨ ទូទាំងខេត្ត គឺ
ពុំមានគោលនយោបាយបែងចែកដីធ្លីជូនប្រជាពលរដ្ឋសម្រាប់ដីលំនៅដ្ឋាន និងដីកសិកម្មនោះទេ។ រាល់ព័ត៌មានដែលបំផុសឲ្យប្រជាពលរដ្ឋមកទទួលយកដីក្នុងភូមិសាស្ត្រខេត្តព្រះវិហារ គឺជាសកម្មភាពបោកបញ្ឆោត និងឆបោករបស់ជនខិលខូចក្នុងគោលដៅកេងយកផលប្រយោជន៍តែប៉ុណ្ណោះ។ សកម្មភាពចូលកាប់ទន្ទ្រាន និងរានយកដីរដ្ឋមកធ្វើជាកម្មសិទ្ធិ គឺជាសកម្មភាពខុសច្បាប់។
បច្ចុប្បន្ន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពុងដឹកនាំកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវ ស្វែងរក និងកំណត់មុខ
សញ្ញាជនខិលខូចទាំងនេះ ដើម្បីយកមកអនុវត្តតាមវិធានការច្បាប់។
សូមប្រជាពលរដ្ឋ និងសាធារណជន ចូលរួមសហការផ្ដល់ព័ត៌មានអំពីមុខសញ្ញាជនខិលខូចខាងលើ តាមរយៈ
ប្រព័ន្ធប្រតិកម្មរហ័សរបស់រដ្ឋបាលខេត្តលេខ៤៣៣៣។

អត្ថបទទាក់ទង