រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

អភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីការគ្រប់គ្រងអាជីវកម្មធនធានរ៉ែគ្រប់ប្រភេទ

រដ្ឋបាលខេត្តព្រះវិហារ មានប្រសាសន៍បែបនេះ ក្នុងឱកាសដែលឯកឧត្តមគីម រិទ្ធី អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីការគ្រប់គ្រងអាជីវកម្មធនធានរ៉ែគ្រប់ប្រភេទ នៅសាលាខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម អ៊ឹង បូឡា អគ្គនាយដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបីអភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ មេឃុំ ចៅសង្កាត់ និងមន្រ្តីជាច្រើនរូបនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅសាលាខេត្តព្រះវិហារ។ បន្ទាប់ពីបានវាយតម្លៃខ្ពស់ និងថ្លែងអំណគុណដល់ប្រតិភូក្រសួងរ៉ែ និងថាមពលដែលឆ្លៀតឱកាសមកបណ្តុះបណ្តាល ចែករំលែកចំនេះដឹង បទពិសោធស្តីពីការគ្រប់គ្រងអាជីវកម្មរ៉ែ ជូនដល់មន្រ្តីជំនាញពាក់ព័ន្ធ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់អភិបាលក្រុង ស្រុក មន្រ្តីជំនាញពាក់ព័ន្ធ ត្រូវសហការឲ្យបានជិតស្និតគ្នា ដើម្បីចូលរួមអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងធនធានធម្មជាតិ ឲ្យកាន់តែមានប្រសិទ្ធភាព និងចូលរួមការពារធនធនទាំងនោះឲ្យបានគង់វង្ស ។

អត្ថបទទាក់ទង