រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរលោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន អញ្ជើញបួសសួងសុំសេចក្តីសុខ សេចក្តីចម្រើននៅប្រាសាទចតុមុខ និងប្រាសាទព្រះខ័ន ព្រមទាំងចែកអំណោយជូនគ្រួសាររងគ្រោះទឹកជំនន់ចំនួន៤៧៣ គ្រួសារ

នៅថ្ងៃទី ២៣ ខែវិច្ឆិកាឆ្នាំ២០២២ ឯកឧត្តមគីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តឯកឧត្តមប្រាក់ សុវណ្ណប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញអមដំណើរលោកជំទាវកិតិសង្គហបណ្ឌិតមែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច អញ្ជើញក្នុងពិធីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនៅប្រាសាទចតុមុខ និងប្រាសាទព្រះខ័ននិងបន្តចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ៤៧៣ គ្រួសារក្នុងស្រុកសង្គមថ្មី ។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាលនិងផ្តល់អំណោយនាឱកាសនោះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការសួរសុខទុក្ខនិងនឹករលឹកពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកទាំងទ្វេរតែងតែគិតគូរនិងយកចិត្តទុក្ខដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកពិសេសរងគ្រោះដោយទឹកជំនន់នាពេលនេះ ។លោកជំទាវក៏សំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវខិតខំបង្កបង្កើនផលបន្ថែមទៀតពិសេសគ្រាប់ពូជដែលទទួលបាននាពេលនេះ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃ ក្នុងគ្រួសារ។

អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នាពេលកន្លងទៅ ចំនួន៤៧៣គ្រួសារ រួមមាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកបរិសុទ្ធ ១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ត្រីខ១យួរ និងគ្រាប់ពូជមួយចំនួន។

អត្ថបទទាក់ទង