រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

គ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន៥១៥គ្រួសារ ក្នុងស្រុកគូលែន ទទួលបានអំណោយពីរាជរដ្ឋាភិបាល

រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមគីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចុះចែកគ្រាប់ពូជ និងអំណោយជាគ្រឿងឧបភោគ បរិភោគ ជូនប្រជាពលរដ្ឋចំនួន៥១៥គ្រួសារដែលរងគ្រោះដោយទឹកជំនន់កន្លងមកចំនួន២ឃុំគឺឃុំគូលែនជើង និងឃុំគូលែនត្បូង ក្នុងស្រុកគូលែន ខេត្តព្រះវិហារ ដោយមានការចូលរួមពីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលស្រុកគូលែន និងមន្រ្តីមួយចំនួនទៀត នៅបរិវេណសាលាស្រុកគូលែន ។

មានប្រសាសន៍ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តបានពាំនាំនូវការសួរសុខទុក្ខនិងនឹករលឹកពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកទាំងទ្វេរតែងតែគិតគូរនិងយកចិត្តទុក្ខដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកពិសេសរងគ្រោះដោយទឹកជំនន់នាពេលនេះ ។ឯកឧត្តមក៏សំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវខិតខំបង្កបង្កើនផលបន្ថែមទៀតពិសេសគ្រាប់ពូជដែលទទួលបាននាពេលនេះ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃ ក្នុងគ្រួសារ។
ជាចុងក្រោយឯកឧត្តមក៏បានស្នើសុំប្រជាពលរដ្ឋយើងមិនត្រូវភ្លេចការអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ បង្កាការឆ្លងរាលដាលជំងឺកូវីដ១៩ ឡើយ។
អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នាពេលកន្លងទៅ ចំនួន ៥១៥គ្រួសារ រួមមាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកបរិសុទ្ធ ១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ត្រីខ១យួរ និងគ្រាប់ពូជមួយចំនួន។

អត្ថបទទាក់ទង