រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ឯកឧត្តមគីម រិទ្ធី អញ្ជើញអមដំណើរប្រតិភូក្រសួងកសិកម្ម ចុះត្រួតពិនិត្យនិងវាយតម្លៃការខូចខាតស្រូវស្រែ និងដោះស្រាយស្តារឡើងវិញជូនប្រជាពលរដ្ឋ

នៅថ្ងៃទី១២ ខែតុលាឆ្នាំ ២០២២ ឯកឧត្តមគីម រិទ្ធី បានអញ្ជើញចូលរួមអមដំណើរប្រតិភូក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដឹកនាំដោយឯកឧត្តម ចាន់ ចេស្ដា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋរស់នៅស្រុកជ័យសែន និងស្រុករវៀង និងពិនិត្យវាយតម្លៃការខូចខាតស្រូវស្រែចំការ និងដោះស្រាយស្តារឡើងវិញ ដោយទឹកជំនន់ ដោយមានការចូលរួមពីអភិបាលរងខេត្ត លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធអភិបាលស្រុកមេឃុំនិងមន្ត្រីជាច្រើនរូប ។

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ ក៏ដូចជារបាយការណ៍របស់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ បានបញ្ជាក់ថាចំនួនទឹកនៅទូទាំងខេត្តព្រះវិហារ គិតត្រឹមថ្ងៃទី ១១ ខែតុលាឆ្នាំ ២០២២ ផលប៉ះពាល់ដែលរងដោយជំនន់ទឹកភ្លៀងបានបានធ្វើឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន២២៩ខ្នងផ្ទះ និងជម្លៀសប្រជាពលរដ្ឋមកទីទួលសុវត្ថិភាពចំនួន ១២៣ គ្រួសារ។ក្នុងនោះដែរផលប៉ះពាល់ស្រូវស្រែចំការចំនួន ៩.៧៤៩ហិចតា ស្មើនឹង ៦.៣៤៨ គ្រួសារនិងដំណាំផ្សេងៗចំនួន៤.៧៨១ហិចតាស្មើនឹង៤.០៥៧ គ្រួសារ ក្នុងនោះមានការខូចខាតជាបឋមដោយសារទឹកមិនស្រកផុតគឺស្រូវស្រែចម្ការ២.៤៣០ហិចតា ស្មើនឹង ២.៣៣៨ គ្រួសារនិងដំណាំផ្សេងៗ២.៣០០ហិកតា ស្មើនឹង ២៣៣០គ្រួសារ។

អត្ថបទទាក់ទង