រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ឯកឧត្តមគីម រិទ្ធី អភិបាលខេត្តនិងជាអនុប្រធានស.ស.យ.កអញ្ជើញសំណេះសំណាលនិងប្រកាសបញ្ចូលបន្ថែមសមាសភាពសមាជិកស.ស.យ.កខេត្តព្រះវិហារ

នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត ព្រះវិហារ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងពិធីប្រកាសបញ្ចូល បន្ថែមសមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការខេត្ត លោក លោកស្រីប្រធាន អនុប្រធាន សមាជិក សមាជិការប្រចាំមន្ទីរវិស័យប្រចាំសាលាខេត្ត លោកប្រធានស.ស.យ.កក្រុង ស្រុក ឃុំ សង្កាត់ សរុប២៧០នាក់ នៅសាលប្រជុំសាលាខេត្តព្រះវិហារ។

បន្ទាប់ពីស្ដាប់របាយការណ៍របស់ឯកឧត្តមយុង គឹមហ៊ាន ប្រធានសហភាពសហព័ន្ធយុវជនខេត្តព្រះវិហារ ឯកឧត្តមគីម រិទ្ធីអភិបាលខេត្ត និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍អបអរសាទរចំពោះសមាជិកសមាជិកាដែលទើបប្រកាសបញ្ចូលបំពេញបន្ថែមក្នុងគណៈកម្មាធិការសសយកកខេត្តព្រះវិហារនាឱកាសនេះ។

ឯកឧត្តមក៏បានមានប្រសាសន៍លើកឡើងពីគុណតម្លៃក៏ដូចជាសមិទ្ធផលធំៗដែលសហភាពសហព័ន្ធយុវជនកម្ពុជាសម្រេចបាន ក្នុងការចូលរួមចំណែកលើកកម្ពស់និងអភិវឌ្ឍន៍កម្ពុជា លើវិស័យតាមរយៈការចូលរួមយ៉ាងសកម្មរបស់យុវជនប្រកបដោយភាពក្លាហាននិងមុះមុតក្នុងបុព្វហេតុជាតិមាតុភូមិក្រោមការដឹកនាំឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើឲ្យកិត្យានុភាពរបស់កម្ពុជាល្បីរន្ទឺលើឆាកអន្តរជាតិ។

ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់យុវជនគ្រប់ស្រទាប់វណ្ណៈចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់និសន្តិភាពនិងការអភិវឌ្ឍ យុវជនយើងពិតជាមានឱកាសបញ្ចេញនូវសមត្ថភាពទេពកោសល្យ ក៏ដូចជាធនធានក្នុងការចូលរួមចំណែកជាមួយសកម្មភាពសង្គមមនុស្សធម៌និងកិច្ចការសង្គមនានា។

ហើយឯកឧត្តមក៏បានសំណូមពរដល់យុវជនសហភាសហព័ន្ធយុវជនកម្ពុជាខេត្តក្រុងស្រុកឃុំសង្កាត់ក្នុងខេត្តព្រះវិហារទាំងអស់ សូមបង្កើននូវសកម្មភាពមនុស្សធម៌ ជាពិសេសការចូលរួមបរិច្ចាកឈាមជូនជូនជនរងគ្រោះតាមរយះការបង្កើតយុទ្ធនាការផ្តល់ឈាម ។

អត្ថបទទាក់ទង