![](https://asset.cambodia.gov.kh/provincial/sites/17/2022/10/IMG_20221005_193437_760-1024x682.jpg)
នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញអមដំណើរឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ និងចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាទៅផ្ដល់ជូនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់លិចលង់ផ្ទះសម្បែងចំនួន ២៩គ្រួសារ ស្ថិតនៅភូមិចំការស្រម៉ូវ (ចំណុចអូរបាក់) សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ក្នុងនោះប្រជាពលរដ្ឋចំនួន២៣គ្រួសារ បានទទួលអំណោយនៅទីទួលសុវត្ថិភាព រីឯ៦គ្រួសារទៀតត្រូវបានឯកឧត្តមនិងប្រតិភូអមដំណើរនាំយកអំណោយទៅផ្ដល់ជូនផ្ទាល់ដល់លំនៅដ្ឋានដែលរងការលិចលង់។
អំណោយដែលយកទៅផ្ដល់ដល់ពលរដ្ឋនាពេលនេះរួមមាន ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម តង់១ មី ០១កេស ប៊ីចេង ០១កញ្ចប់ ទឹកស៊ីអ៊ីវ ០១ដប និងត្រីខ ០៥កំប៉ុង។
![](https://asset.cambodia.gov.kh/provincial/sites/17/2022/10/IMG_20221005_193652_225-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/17/2022/10/IMG_20221005_193557_286-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/17/2022/10/IMG_20221005_193523_839-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/17/2022/10/IMG_20221005_193549_305-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/17/2022/10/IMG_20221005_193443_821-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/17/2022/10/IMG_20221005_193627_954-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/17/2022/10/IMG_20221005_193421_266-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/17/2022/10/IMG_20221005_193624_386-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/17/2022/10/IMG_20221005_193614_101-1024x682.jpg)