![](https://asset.cambodia.gov.kh/provincial/sites/17/2022/10/IMG_20221003_163429_669-1024x682.jpg)
នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅសាលប្រជុំសាលាខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម អភិបាលរងខេត្ត លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលក្រុង-ស្រុក មន្ត្រី ជំនាញរដ្ឋបាលសាលាខេត្ត នឹងមេឃុំ-មេភូមិ ជាច្រើនរូបទៀត ។
ក្នុងកិច្ចប្រជុំនាឱកាសនោះដែរ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានស្នើដល់សមាជិកគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋទាំងអស់ ត្រូវចូលរួមពិភាក្សានិងចូលរួមជាគំនិតយោបល់ល្អៗ នឹងសំណូមពររបស់សមាជិកក្នុងអង្គប្រជុំ ដើម្បីជាធាតុចូលក្នុងការពិភាក្សារក ដំណោះស្រាយពី បញ្ហាប្រឈមនានា ដែលកើតមានឡើងនាពេលកន្លងមក ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ ចូលរួមពិភាក្សាទៅលើរបាយការណ៍មួយចំនួនដូចជា ការចុះពិនិត្យទីតាំងសម្រាប់គម្រោង បែងចែកដីដើម្បី សង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ ស្ថិតនៅភូមិស្វាយ និងភូមិរំដោះស្រែ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត និងពិភាក្សាទៅលើ ករណីប្រជាពលរដ្ឋសុំកាត់ឆ្វៀលដី ស្ថិតនៅក្នុងតំបន់កូនភ្នំ ភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ និងបែងចែកដីចំនួន ៨៦ហិកតា ស្ថិតនៅក្នុងតំបន់កូនភ្នំ ភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ព្រមទាំងពិភាក្សារបាយការណ៍ស្តីពី ការបែងចែកដីប្រលានយន្តហោះ ស្ថិតនៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ។
ក្នុងនោះដែរឯកឧត្តម អភិបាលខេត្ត ក្នុងនាមប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានស្នើឱ្យអាជ្ញាធរក្រុង-ស្រុកត្រូវគ្រប់គ្រង និងការពារដីរដ្ឋ ឱ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសមន្ទីរជំនាញត្រូវសហការជាមួយអាជ្ញាធរក្រុង-ស្រុក និងអ្នកពាក់ព័ន្ធបន្ថែមទៀត ។
![](https://asset.cambodia.gov.kh/provincial/sites/17/2022/10/IMG_20221003_163513_655-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/17/2022/10/IMG_20221003_163450_077-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/17/2022/10/IMG_20221003_163446_745-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/17/2022/10/IMG_20221003_163421_939-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/17/2022/10/IMG_20221003_163351_149-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/17/2022/10/IMG_20221003_163444_325-1024x682.jpg)
![](https://asset.cambodia.gov.kh/provincial/sites/17/2022/10/IMG_20221003_163401_410-1024x682.jpg)