រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ខេត្តព្រះវិហារ ទទួលបានភ្ញៀវជាតិ និងអន្តរជាតិសរុប១៣,៥៦៤នាក់ ក្នុងរយះពេល៣ថ្ងៃភ្ជុំបិណ្ឌ ឆ្នាំ២០២២នេះ

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះវិហារភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋានគោលដៅនៅទូទាំងខេត្តព្រះវិហារដោយគិតក្នុងរយះពេល ៣ ថ្ងៃបុណ្យភ្ជំបិណ្ឌ តាមប្រពៃណីខ្មែរភ្ញៀវទេសចរជាតិ និង បរទេស បានមកទស្សនាកម្សាន្ត នៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៏នានាក្នុងខេត្តមានភ្ញៀវសរុប ១៣,៥៦៤នាក់ ធៀបនឹងឆ្នាំ២០២១ មានចំនួន ១២,៦៨៦នាក់ កើនឡើង ៦.៩២% ក្នុងនោះភ្ញៀវជាតិ ១៣,៤៦១នាក់ ធៀបនឹងឆ្នាំ២០២១ មានចំនួន ១២,៦៥៩នាក់ កើនឡើង ៦.៣៤% ភ្ញៀវបរទេស ១០៣នាក់ ធៀបនឹងឆ្នាំ២០២១ មានចំនួន ២៧នាក់ កើនឡើង ២៨១.៤៨%។

អត្ថបទទាក់ទង