រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ឯកឧត្តមប្រាក់សុវណ្ណប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ អញ្ជើញកាន់បិណ្ឌវេនទី១០ វត្តឦសាន្តគីរមានជ័យ ហៅវត្តប្រយុទ្ធ

ឯកឧត្តមប្រាក់សុវណ្ណប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និងឯកឧត្តម ឡុង សុវណ្ណ ទីប្រឹក្សារាជរដ្ឋាភិបាល អញ្ជើញកាន់បិណ្ឌវេនទី១០ វត្តឦសាន្តគីរមានជ័យ ហៅវត្តប្រយុទ្ធ

រដ្ឋបាលខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមឡុង សុវណ្ណ ទីប្រឹក្សារាជរដ្ឋាភិបាល អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងព្រះវិហារ មន្ត្រីរាជការជុំវិញខេត្តនិងពុទ្ឋិបរសទ័ចំណុះជើងវត្តឦសានគីរីមានជ័យ ហៅវត្តប្រយុទ្ធ ចូលកាន់វេនបិណ្ឌទី១០ ប្រមូលបច្ច័យកសាងបានជិត៩លានរៀល ដើម្បីតំកល់ទុកកសាង សមិទ្ធិផលផ្សេងៗតាមបែបពុទ្ធសាសនា។

គួររំលឹកផងដែរថា នៅថ្ងៃ១រោជខែភទ្របទជារដូវកាន់បិណ្ឌបុណ្យភ្ជុំ ដែលជាទំនៀមទំលាប់ប្រពៃណីព្រះពុទ្ឋសាសនាដែលជាសាសនារបស់រដ្ឋ បានបន្សល់ទុកជាយូរលង់ណាស់មកហើយសម្រាប់កូនខ្មែរគ្រប់ៗរូបគោរពប្រតិបត្តិនឹងធ្វើបុណ្យទានតាមប្រពៃណី ។

អត្ថបទទាក់ទង