រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ឯកឧត្តមគីម រិទ្ធី អភិបាលខេត្តបានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រសួងសុខាភិបាល

នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមគីម រិទ្ធី អភិបាលខេត្តបានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយនាយកដ្ឋានប្រយុទ្ធនិងជំងឺឆ្លងនៃក្រសួងសុខាភិបាលដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត ក្រង ស៊ីដន អនុប្រធាននាយកដ្ឋានប្រយុទ្ធនិងជំងឺឆ្លងនៃក្រសួងសុខាភិបាលនិងមានការចូលរួមពីលោកលោកស្រីប្រធាន អនុប្រធានមន្ទីរសុខាភិបាល ក្រុមការងារឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលនិងតំណាងអង្គការ WHO ទៀតផង។

សូមបញ្ជាក់ផងដែរថាក្រុមការងារនាយកដ្ឋានប្រយុទ្ធនិងជំងឺឆ្លងនៃក្រសួងសុខាភិបាលនឹងចុះអភិបាលកិច្ចការងារនៅមន្ទីរសុខាបាលខេត្តព្រះវិហារមានរយៈពេល ៥ ថ្ងៃគឺដើម្បីបង្កើនសមត្ថភាពដល់ថ្នាក់ក្រោមជាតិក្នុងការត្រៀមរៀបចំសុខភាពសាធារណៈរួមបញ្ចូលទាំងជំងឺកូវីដ១៩ និងជំងឺផ្សេងៗទៀតដែលផ្ដោតទៅលើការបង្កើតប្រព័ន្ធគ្រប់គ្រងឧបទ្ទវហេតុនិងប្រព័ន្ធតាមដានពហុប្រភពផងដែរ។

អត្ថបទទាក់ទង