រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ពិធីប្រកាសចូលកាន់តំណែងអភិបាល-អភិបាលរងនៃគណៈអភិបាលស្រុកឆែប ខេត្តព្រះវិហារ

ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរងស្រុកឆែប ខេត្តព្រះវិហារ ។


ក្រោយពីបានស្តាប់មតិប្តេជ្ញាចិត្តមានប្រសាសន៍របស់លោកអភិបាលស្រុកឆែប ដែលត្រូវប្រកាសចូលកាន់តំណែង ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានមានប្រសាសន៍អបអរសាទរចំពោះលោក ឡង់ សុបិន ដែលត្រូវតែងតាំងជាអភិបាលស្រុកឆែប ជំនួសលោក សុខ សាន្តតារ៉ា ត្រូវតែងតាំងជាអភិបាលរងខេត្តព្រះវិហារ នាឱកាសនេះ។ឯកឧត្តមអភិបាលខេត្ត បានគូសរំលេចនូវសមិទ្ធផលថ្មីៗសម្រេចបានរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានជាអាទិ៍ ការប្រយុទ្ធប្រឆាំងដោយជោគជ័យនូវការរាតត្បាតជំងឺកូវីដ ១៩ ការរក្សានូវសន្តិភាព ស្ថេរភាពសង្គម សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍលើគ្រប់វិស័យ និងការពារបានយ៉ាងគត់មុតនូវបូរណភាពទឹកដី ។


ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត បានណែនាំដល់លោកអភិបាល និងអភិបាលរង ចំនួន២រូបដែលទើបប្រកាសចូលកាន់តំណែងនៅពេលនេះត្រូវអនុវត្តឲ្យមានប្រសិទ្ធិភាពគោលការណ៍ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បន្តថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយសណ្តាប់ធ្នាប់សាធារណៈ ជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល បន្តខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ពង្រឹងតួនាទីភារកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពនិងការពង្រឹងសមត្ថភាពមន្រ្តីក្រោមឱវាទក្នុងការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃឲ្យកាន់ល្អប្រសើរបន្ថែមទៀត ។

អត្ថបទទាក់ទង