រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ឯកឧត្តមទេសរដ្ឋមន្ត្រីមាស សុភា និងថ្នាក់នាំខេត្តអញ្ជើញកាន់បិណ្ឌទី១ វត្តគោកបេង ក្រុងព្រះវិហារ

រដ្ឋបាលខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃ ទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស នឹងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ បានដឹកនាំមន្ត្រីរាជការជុំវិញខេត្តនិងពុទ្ឋិបរសទ័ចំណុះជើងវត្តគោកបេង ចូលកាន់វេនបិណ្ឌទី១ ប្រមូលបច្ច័យកសាងបានជាង១០លានរៀល ដើម្បីតំកល់ទុកកសាង សមិទ្ធិផលផ្សេងៗតាមបែបពុទ្ធសាសនា។

ឯកឧត្តម ទេសរដ្ឋមន្រ្តី មាស សុភា បានបញ្ជាក់ថា រដូវបុណ្យភ្ជុំបិណ្ឌមន្ត្រីរាជការនិងពុទ្ឋិស័ទជិតឆ្ងាយតែងតែនាំគ្នាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ យកចង្ហាន់បិណ្ឌបាតនិងទេយ្យទានយកមកប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជនដែលបានបាក់បែកចែកដ្ឋានទៅកាន់លោកខាងមុខពិសេសឧទ្ទិសកុសលជូនដល់វិរៈជន យុទ្ធជនយុទ្ធនារីដែលបានលះបង់កម្លាំងកាយចិត្តបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុជាតិមាតុភូមិ។

ឯកឧត្តម មាស សុភា បានបន្ថែមថា ក្រោមដំបូលសន្តិភាពនិងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើអោយពុទ្ឋចក្រ និងអាណាចក្រមានភាពជឿនលឿនទន្ទឹមគ្នាពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងនៅខេត្តព្រះវិហារយើងនេះ កាលពីជាង៣០ឆ្នាំមុន វត្តនៅទូទាំងខេត្តមាន៥-៦វត្តប៉ុណ្ណោះពេលនេះវត្តនៅទូទាំងខេត្តមានចំនួនរហូតដល់ទៅ១១៨វត្តហើយ ឯកឧត្ដមទេសរដ្ឋមន្រ្តី បានពាំនាំសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ញើរជូនព្រះតេជគុណព្រៈសង្ឃគ្រប់អង្គនិងពុទ្ឋិបរិស័ទ្ធនៅទូទាំងខេត្តព្រះវិហារ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរ ៕

គួររំលឹកផងដែរថា នៅថ្ងៃ១រោជខែភទ្របទជារដូវកាន់បិណ្ឌបុណ្យភ្ជុំ ដែលជាទំនៀមទំលាប់ប្រពៃណីព្រះពុទ្ឋសាសនាដែលជាសាសនារបស់រដ្ឋ បានបន្សល់ទុកជាយូរលង់ណាស់មកហើយសម្រាប់កូនខ្មែរគ្រប់ៗរូបគោរពប្រតិបត្តិនឹងធ្វើបុណ្យទានតាមប្រពៃណី ។

អត្ថបទទាក់ទង