រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តព្រះវិហារ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពព្រឹទ្ធមហាឧបាសិកា ញឹម តេង ត្រូវជាម្ដាយក្មេករបស់ លោកជំទាវកិត្តិសិង្គហបណ្ឌិត ម៉ែន សំអន

ប្រតិភូរដ្ឋបាលខេត្តព្រះវិហារ ដឹកនាំដោយឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមគោរពវិញ្ញាណក្ខន្ធសពព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ញឹម តេង ត្រូវជាម្ដាយក្មេករបស់ លោកជំទាវកិត្តិសិង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២។

សូមបញ្ជាក់ថា មហាឧបាសិកា ញឹម តេង ត្រូវជាម្តាយក្មេងរបស់លោកជំទាវ នាវេលាម៉ោង ១៣៖៤០នាទីរសៀល នៅថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយរោគាពាធ។

អត្ថបទទាក់ទង