រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារប្តេជ្ញា លុបសំបុកមាន់ឱ្យរួចមុនពិធីបុណ្យភ្ជុំបិណ្ឌ

កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ប្តេជ្ញាលុបសំបុកមាន់ លើកំណាត់ផ្លូវជាតិទាំងអស់ដែលគ្រប់គ្រងដោយមន្ទីរ ឱ្យរួចមុនពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ចំពោះផ្លូវក្រាលគ្រួសក្រហម ដែលគ្រប់គ្រងដោយមន្ទីរ នឹងធ្វើការជួសជុស ថែទាំ ជាបន្តបន្ទាប់ក្រោយភ្លៀងចាប់ផ្តើមរាំង ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ និងភ្ញៀវទេសចរណ៍ ធ្វើដំណើរបានស្រួលផងដែរ។នេះជាសកម្មភាពរបស់ក្រុមការងារមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ កំពុងមមាញឹក ថែទាំកំណាត់ផ្លូវជាតិលេខ៦២ ចាប់ពីព្រំប្រទល់ខេត្តកំពង់ធំ អាចនៅថ្ងៃស្អែកនេះ ក្រុមការងារនឹងមកដល់រង្វង់មូលស្រអែមហើយ៕

អត្ថបទទាក់ទង