រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ក្រុមហ៊ុននាំចេញស្រូវ និងដំឡូងមីសរីរាង្គ ទៅកាន់ទីផ្សារអឺរ៉ុប បន្ដចុះកិច្ចសន្យាប្រមូលទិញប្រមាណជាង៧៤,០០០ តោនទៀតពីកសិករខេត្តព្រះវិហារ

នៅព្រឹកថ្ងៃទី៣១ ខែសីហាឆ្នាំ២០២២ ឯកឧត្តមគីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្មតាមកិច្ចសន្យា ស្ដីពីការផលិត និងផ្គត់ផ្គង់ស្រូវ ដំឡូងមីសរីរាង្គរវាង ២១សហគមន៍កសិកម្ម ក្នុងខេត្តព្រះវិហារ នឹងក្រុមហ៊ុន អេមរុរ៉ាយស៍កម្ពុជា និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC)ដែលជាក្រុមហ៊ុននាំចេញ ស្ថិតក្នុងចំណោមក្រុមហ៊ុនក្រុមនាំចេញអង្ករ និងដំឡូងមីឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណចំពោះក្រុមហ៊ុនអេមរុរ៉ាយស៍កម្ពុជា និងក្រុមហ៊ុនសាជីវកម្មសហគមន៍
កសិកម្មកម្ពុជា (CACC) ដែលបានសហប្រតិបត្តិការជាមួយ សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ក្នុងការប្រមូលទិញស្រូវសរីរាង្គពីបណ្តាក្រុមផលិតនៃសហគមន៍កសិកម្ម ក្នុងខេត្តព្រះវិហារ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកក៏ដូចសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ដែលបានគាំទ្រកសិករ ក្នុងការ
ផលិតស្រូវសរីរាង្គ អោយត្រូវស្តង់ដារអឺរ៉ុប និងស្តង់ដារអាមេរិកសម្រាប់លក់អោយក្រុមហ៊ុន ដើម្បីធ្វើការកែច្នៃ និងនាំចេញ។

ឯកឧត្តមអភិបាលខេត្តបានបន្តថាពិធីចុះហត្ថលេខានាពេលនេះគឺបានបង្ហាញពីការធានាទីផ្សារស្រូវ និងដំឡូងមីសរីរាង្គរបស់កសិករ ក្នុងខេត្តព្រះវិហារដែលកំពុងផលិត ក្នុងឆ្នាំ២០២២ ហើយក៏ជាវេទិកា សម្រាប់ការចែករំលែកបទពិសោធន៍ ស្តីពីការអនុវត្តផលិតកម្មស្រូវ និងដំឡូងមីសរីរាង្គតាមកិច្ចសន្យា ហើយជាការផ្ដល់ឱកាសដល់ អ្នកចូលរួមទាំងអស់បានជួបមុខគ្នាក្នុងការបង្កើតទំនាក់ទំនង និងការចងបណ្ដាញរវាងអ្នកផលិត និងអ្នកទិញ(នាំចេញ) ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ។ឯកឧត្តមក៏បានសំណូមពរដល់ក្រុមហ៊ុនអេមរុរ៉ាយកម្ពុជានិងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា ក៏ដូចជាអ្នកពាក់ព័ន្ធនិងអង្គការដៃគូនានា បន្តនៅប្រពៃណី និងការជំរុញការទិញស្រូវអង្ករក៏ដូចជាដំណាំកសិកម្មផ្សេងៗទៀតក្នុងខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជន ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ផងដែរថាយោងតាមផែនការក្នុងឆ្នាំ២០២២ នេះ កិច្ចសន្យាផលិតកម្មកសិកម្មលើកសិផលសរីរាង្គសរុប ៧៤,០៩១ តោន ក្នុងនោះមានស្រូវសរីរាង្គ ១៨,៥៦១ តោន ដំឡូងមីសរីរាង្គ ៥៥,០០០ តោន ស្វាយចន្ទីសរីរាង្គ ៥០០ តោន និងសណ្ដែកដីសរីរាង្គ៣០ តោ នឹងគ្រោងធ្វើឡើងរវាងសហគមន៍កសិកម្មចំនួន៣២ក្នុងខេត្តព្រះវិហារ និងក្រុមហ៊ុនដៃគូសហការទាំងអស់ ខណៈដែលនៅឆ្នាំ២០២១ កន្លងមកនេះ យើងមានកសិផលសរុប ៣៤,៣៤៧តោន ត្រូវបានផលិត និងផ្គត់ផ្គង់តាមកិច្ចសន្យាពីកសិករប្រមាណជាង ៥,០០០ គ្រួសារ ក្នុងនោះរួមមាន៖ ស្រូវសរីរាង្គចំនួន១១,២៣០ តោន ដំឡូងមីសរីរាង្គ ២៣,០០០ តោន ចន្ទសរីរាង្គ ១០០ តោន និងសណ្ដែកដីសរីរាង្គ ១៧ តោន។

អត្ថបទទាក់ទង