![](https://asset.cambodia.gov.kh/provincial/sites/17/2022/08/IMG_20220830_105135_831-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/17/2022/08/IMG_20220830_105133_929-1024x682.jpg)
នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ក្រុមប្រឹក្សាខេត្តព្រះវិហារបានបើកកិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី៣របស់ខ្លួន ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធីអភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូង ប្រធានសាលាដំបូង លោកនាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងម្លាំងទាំង៣ក្នុងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក នាយកទីចាត់ចំណុះរចនាសម្ព័ន្ធជុំវិញខេត្ត និងមន្រ្តីរាជការជាច្រើនរូប ។
ក្នុងរបៀបវារៈកិច្ចប្រជុំរួមមានការអនុម័តកំណត់ហេតុ និង របាយការណ៍ប្រចាំខែមិថុនា របស់រដ្ឋបាលខេត្ត ពិនិត្យនិងអនុម័តសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបែងចែកតួនាទីភារកិច្ចជូនសមាជិកក្រុមប្រឹក្សា ព្រមទាំងអនុម័តសេចក្តីព្រាងកែសម្រួលទទួលស្គាល់សមាសភាពប្រធា អនុប្រធាន និងសមាជិកគណៈកម្មាធិការលទ្ធកម្មក្រុមប្រឹក្សាខេត្តផងដែរ ។
ក្រៅពីរបៀបវារះខាងលើ កិច្ចប្រជុំក៏បានលើកឡើងពីផែនការត្រៀមបង្ការឆ្លើយតបគ្រោះមហន្តរាយដោយសារទឹកជំនន់ ជូនក្រុមប្រឹក្សាខេត្តផងដែរ ។
![](https://asset.cambodia.gov.kh/provincial/sites/17/2022/08/IMG_20220830_105124_283-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/17/2022/08/IMG_20220830_105128_287-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/17/2022/08/IMG_20220830_105126_617-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/17/2022/08/IMG_20220830_105122_347-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/17/2022/08/IMG_20220830_105130_209-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/17/2022/08/IMG_20220830_105117_487-1024x683.jpg)
![](https://asset.cambodia.gov.kh/provincial/sites/17/2022/08/IMG_20220830_105132_250-1024x683.jpg)