![](https://asset.cambodia.gov.kh/provincial/sites/17/2021/05/A511A3E8-A57E-40E8-8F7B-5438DFC99EA1-1024x768.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/17/2021/05/2889D408-EFA0-4F9A-8837-463EF1A72478-1024x768.jpeg)
នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ ប៉ាង រ៉ាវី អភិបាលរងខេត្តដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកនូវសម្ភារ គ្រឿងឧបភោគ បរិភោគ និងថវិកាជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡឺស័ក និងក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលចត្តាឡីស័កស្រុកសង្គមថ្មី និងមណ្ឌលចត្តាឡីស័កស្រុករវៀង ដោយមានការចូលរួមពីលោកប្រធានមន្ទីរសុខាភិបាលខេត្ត អភិបាលស្រុក ។ សម្ភារដែលនាំយកជូននាពេលនោះរួមមាន៖ អង្ករ ៤ បាវ មី ០៥ កេស ត្រីខ ០៥យួរ ទឹកត្រី ០៥ យួរ ទឹកសុីអុីវ ១កេស ទឹកសុទ្ធ៥កេស និងថវិការសំរាប់ម្ហូបអាហារ ៩.៩០០.០០០៛ ក្នុងនោះដែរឯកឧត្តម ញ៉ែម ប៊ុនថា សមាជិកក្រុមប្រឹក្សាខេត្ត ចូលរួមជួយនូវទឹកបរិសុទ្ធ១៥០កេសផងដែរ ។
![](https://asset.cambodia.gov.kh/provincial/sites/17/2021/05/7F63C542-9AEC-433A-8416-A6C0E6D085F0-1024x768.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/17/2021/05/DC9AD26A-C47C-4E9A-B9D2-53219EDB5B43-1024x768.jpeg)