រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

អភិបាលខេត្តព្រះវិហារអំពាវនាវឲ្យប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ឬប្រយោលជាមួយឈ្មោះ ហ៊ិន មេត្តា ត្រូវអញ្ជើញមកយកសំណាក

ដោយ admin@preahvihear.gov.khចំនួនទស្សនា (961)

រដ្ឋបាលខេត្តព្រះវិហារ សូមប្រកាសជូនដំណឹងនិងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធប្រយោលឬផ្ទាល់បុគ្តលិកក្រុមហ៊ុនវត្តីឱសថ ដែលមានឈ្មោះហ៊ិន មេត្តា ភេទប្រុស មានប្រវត្តិធ្វើដំណើរចូលមកខេត្តព្រះវិហារ តាមរយះរថយន្ត ដើម្បីចែកចាយឱសថ ដែលត្រូវបានរកឃើញជំងឺកូវីដ១៩កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ក្នុងខេត្តបាត់ដំបង។ចំពោះទីតាំង និងអ្នកពាក់ព័ន្ធមួយចំនួនដែលរកឃើញរួមមាន១/បន្ទប់ពិគ្រោះ និងព្យាបាលជំងឺហែមភិរិទ្ធ ស្ថិតនៅភូមិភ្នំដែក ឃុំរមណី ស្រុករវៀង ២/បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ មុំ រិទ្ធី ស្ថិតនៅភូមិឡឥដ្ឋឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ៣/ផ្ទះសំណាក់ គឹម សិរីភា ស្ថិតភូមិអណ្តូងពោធិ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។

អាស្រ័យហេតុនេះរដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពិសេសអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោល ត្រូវអញ្ជើញមកយកសំណាកនៅតាមមណ្ឌលចត្តាឡីស័កឬមន្ទីរពេទ្យក្នុងខេត្ត។ករណីមានអាការសង្ស័យត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ

លេខទូរសព្ទទំនាក់ទំនងពេលមានអាសន្ន

PREAH VIHEAR WEATHER
ព័ត៌មានជាប់ទាក់ទង

[footer-info address=”អាសយដ្ឋានសាលាខេត្តព្រះវិហារ”   ភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ​email=”info@Preahvihear.gov.kh” phone_number=”(+855) 64 210 896″ facebook=រដ្ឋបាលខេត្តព្រះវិហារ

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តព្រះវិហារ

កែប្រែចុងក្រោយ : 3 សប្ដាហ៍មុន