រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

អភិបាលខេត្តនិងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារនាំយកបច្ច័យ ទេយ្យវត្ថុប្រគេនព្រះសង្ឃវត្តពោធិព្រឹក្សហៅវត្តគោកបេង ក្រុងព្រះវិហារ

នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមប្រាក់ សុវណ្ណ អភិបាលខេត្ត និងឯកឧត្តមឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញនាំយកសម្ភារទេយ្យទាន ទេយ្យវត្ថុប្រគេនព្រះសង្ឃគង់នៅវត្តពោធិព្រឹក្សហៅវត្តគោកបេង ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដោយមានការចូលរួមពីមេបញ្ជាការកងកម្លាំងទាំងបីក្នុងខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធខេត្ត ។

សម្ភារដែលប្រគេននាឱកាសនោះរួមមាន អង្ក៦៥០គីឡូក្រាម​ មី២២កេស​ ទឹកត្រី១២យួរ ទឹកស៊ីវ១៥យួរ ទឹកក្រូវ២០កេស​ ទឹកបរិសុទ្ធ១៩កេស ស្ករស​ ប៊ីចេង​ ត្រីខ​ ផ្លែឈើ២កេស នំបញ្ចុក៦០គីឡូក្រាម​ នំប័ង សាច់គោ​សាច់ជ្រូក ម៉ាស៥០ដុំ អាល់កុល១០លីត្រ និងថវិកា ៤,៦០០,០០០រៀល

អត្ថបទទាក់ទង