


ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានចេញសេចក្តីសម្រេច ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ ការផ្អាក ការជួបជុំ ការដើរហើរចាប់ពីម៉ោង ៨:០នាទី ដល់ម៉ោង ៥:០០នាទី ទៀបភ្លឺ រៀងរាល់ថ្ងៃ ដោយចាប់ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២១ ។សូមជូនជ្រាបជាព័ត៌មាន ដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នទាំងអស់គ្នា!
សូមអនុវត្តនូវវិធានការ ការពារ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ៣-ការពារ និង ៣-កុំ ៕