រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

អភិបាលខេត្តព្រះវិហារ អំពាវនាវដល់ប្រជាពលរដ្ឋអ្នកប៉ះពាល់ផ្ទាល់ឬប្រយោលជំងឺកូវីដ១៩ រួសរាន់មកយកសំណាកនិងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក ឬមន្ទីរពេទ្យ

ក្រោយពីមានករណីផ្ទុះកូវីដ១៩លើស្រ្តីម្នាក់ឈ្នោះ កែវ ឧស្សាហ៍ ក្នុងស្រុកត្បែងមានជ័យ រួចមក ឯកឧត្តមប្រាក់ សុវណ្ណខេត្តព្រះវិហារ បានជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តព្រះវិហារឲ្យបានជ្រាបថា ប្រជាពលរដ្ឋម្នាក់ឈ្នោះ កែវ ឧស្សាហ៍ ភេទស្រី អាយុ២៩ ឆ្នាំរស់នោភូមិពោធិ៍ ឃុំពោធិ៍ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលធ្វើដំណើរមកពីរាជធានីភ្នំពេញកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩ ដូច្នេះរដ្ឋបាលខេត្តសូមអំពាវនាវអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺត្រូវរួសរាន់ទៅយកសំណាកនៅមណ្ឌលចត្តាឡីស័ក ឬមន្ទីរពេទ្យក្នុងខេត្ត ឬក៏អាចទំនាក់ទំនងតាមលេខទូរសព្ទលេខ012 985 689/0885964496។

ឯកឧត្តមអភិបាលខេត្ត សំណូមពរឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន និងអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ ជាពិសេសអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ។

អត្ថបទទាក់ទង