រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

អភិបាលខេត្តព្រះវិហារ ក្នុងឱកាសបុណ្យឆ្នាំថ្មីនេះដាក់ចេញនូវវិធានការយ៉ាងតឹងរ៉ឹងដល់បុគ្គលចេញចូលពីតំបន់ហានិភ័យខ្ពស់ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ

យោងតាមសេចក្តីណែនាំលេខ០០៥ សណនចុះថ្ងៃទី០៥ ខែមេសាឆ្នាំ២០២១ បានបញ្ជាឲ្យ កងកម្លាំងមានសមត្ថកិច្ច គណៈបញ្ជាការក្រុង ស្រុក ឃុំ សង្កាត់ទូទាំងខេត្តព្រះវិហារ ពង្រឹងវិធានការសន្តិសុខសណ្តាប់ធ្នាប់ព្រមទាំងអនុវត្តវិធានការសុខាភិបាលបង្ការទប់ស្កាត់ការីករាលដាលកូវីដ១៩ និងបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិរយះពេល៣ថ្ងៃ ត្រូវចៀសវាងការធ្វើដំណើរមិនចាំបាច់ចេញចូលតំបន់ហានិភ័យ ចៀសវាការជួបជុំ ការពិធីសាសនាអ៊ូអរ ត្រូវអនុវត្តវិធានការ៣កុំ ៣ការពារ និងបានស្នើដល់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរគ្រប់ប្រភេទមិនត្រូវដំឡើងថ្លៃសេវាព្រមទាំងអនុវត្តវិធានការសុខាភិបាល ជាពិសេសរាល់បុគ្គលដែលចេញចូលតំបន់ហានិភ័យខ្ពស់ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ។

អត្ថបទទាក់ទង