រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ណែនាំដល់កងកម្លាំងសមត្ថកិច្ចគ្រប់ថ្នាក់ពង្រឹងសន្តិសុខសណ្តាប់ក្នុងឱកាសបុណ្យចូលឆ្នាំចិន និងវៀតណាម

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន និងវៀតណាម ដែលប្រព្រឹត្តទៅថ្ងៃទី១១~១៣ ខែកុម្ភៈ ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ បានណែនាំដល់ប្រធានមន្ទីរ អង្គភាព កងកម្លាំងមានសមត្ថិកិច្ច ត្រូពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យម៉ត់ចត់ និងប្រសិទ្ធភាពខ្ពស់ នៅតាមទីសាធារណៈនានា វត្តអារាម វិហារចិន វៀតណាម ក៏ដូចរមណីដ្ឋាននានា ត្រូវចិត្តទុកដាក់ ទប់ស្កាត់បទល្មើសនានា បង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយការកក់ស្ទះ ក៏ដូចគ្រោះថ្នាក់ចរាចរណ៍ រក្សាបាននូវសុខសុវត្ថិភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាដើម។បន្ថែមលើសនេះ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ត្រូវចុះណែនាំដល់ប្រជាពលរដ្ឋឲ្យយល់ច្បាស់ពី ហានិភ័យបង្កឡើងដោយការធ្វេសប្រហែសដោយភ្លើងធូប ទៀនភ្លើងចង្ក្រាន និងបណ្តាញអគ្គីសនីនា នៅពេលចេញទៅដំណើរតាមទីជិត ឆ្ងាយ ក្នុងនោះដែរកងកម្លាំងមានសមត្ថកិច្ចត្រូវដាក់វេនប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីជួយអន្តរាគមជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។លើសពីនេះទៅទៀតត្រូវចាត់វិធានការឲ្យបានម៉ឹងម៉ាត់ ទប់ស្កាត់ការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះ ការលេងល្បែងស៊ីសងគ្រប់ប្រភេទ។ បន្តចុះផ្សព្វផ្សាយតាមគោលដៅប្រមូលផ្តុំប្រជាពលរដ្ឋសំខាន់ៗក្នុងមូលដ្ឋានអំពីវិធានការអនាម័យនិងវិធានការចាំបាច់នានាតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទាំងអស់គ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ។

អត្ថបទទាក់ទង