រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារឆ្នាំ២០២០ និងលើកទិសដៅបន្តរឆ្នាំ២០២១

ដោយ admin@preahvihear.gov.khចំនួនទស្សនា (144)

នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារឆ្នាំ២០២០ និងលើកទិសដៅបន្តរឆ្នាំ២០២១ របស់ខ្លួន ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការចូលរួមពីឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្ត លោកជំទាវ ប្រតិគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយន្ត មេបញ្ជាការភូមិភាគ៤ អភិបាលរងខេត្ត មន្ត្រីរាជការ តាមមន្ទីរ ស្ថាប័នពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរក្រុងស្រុកឃុំសង្កាត់ទូទាំងខេត្ត នៅបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ។

ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តបានជម្រាបជូនបញ្ហាជួបប្រទះនិងគ្រោះមហន្តរាយធម្មជាតិឆ្នាំ២០២០កន្លងទៅខេត្តព្រះវិហារមួយចំនួនដូចជា ៖ ជំនន់ទឹកភ្លៀងបានធ្វើឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន៤១៨ខ្នងផ្ទះ ស្មើនឹង៤៣៨គ្រួសារ, ប៉ះពាល់លើដីស្រែចម្ការ ចំនួន៣,៧១៤ហិកតា ស្មើនឹង ២,៤៣៦គ្រួសារ, ផ្ទៃដីខូចខាតសរុប ១,៤៨៤ហិកតា ស្មើនឹង១,៣១៧គ្រួសារ។ 

– ខ្យល់កន្ទ្រាក់ កើតឡើងចំនួន១៤លើក ប៉ះពាល់ ៥០៩ គ្រួសារ។ 

– រន្ទះបាញ់ កើតឡើងចំនួន ១១ បណ្តាលឱ្យរបួសចំនួន៣ នាក់ និងស្លាប់ចំនួន៥នាក់។ 

ជាការឆ្លើយតប គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សប្បុរសជននានា ព្រមទាំងមានកិច្ចសហការជាមួយសាខាកាកបាទក្រហមខេត្ត និងកាកបាទក្រហមកម្ពុជាបានចុះសួរសុខទុក្ខ និងចែកពូជស្រូវដែលជាអំណោយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់គ្រួសាររងគ្រោះដោយគ្រោះមហន្តរាយបានទាន់ពេលវាលាផងដែរ៕ 

បន្ទាប់ពីនាំការផ្តាំផ្ញើសួរសុខទុកពីសម្តេចទាំងពីរ ជូនសមាជិកអង្គប្រជុំរួចមក ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ក៏បានលើកសសើរការខិតខំបំពេញការងាររបស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដែលបានខិតខំបំពេញការងារកន្លងមក។ 

ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម បានណែនាំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់លើការងារប្រមូលព័ត៌មាន ពីគ្រោះមហន្តរាយ ឲ្យបានលឿន ត្រូវធ្វើផែនការត្រៀម បង្ការជាមុន និងឆ្លើយតបឲ្យបានទាន់ពេលវលា ដោយប្រើកម្លាំងសរុបមធ្យោបាយសរុប ផ្តោតសំខាន់លើការសង្គ្រោះ អាយុជីវិតមនុស្សជាអាទិភាព។ ដើម្បីធ្វើបានដូចខាងលើសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវពង្រឹងសមត្ថភាពរបស់មន្ត្រី ដើម្បីមានគ្រប់លក្ខណៈសម្បត្តិ ក្នុងការឆ្លើយតបបានទៅគ្រប់សភាពការណ៍ដែលកើតឡើង៕

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ

លេខទូរសព្ទទំនាក់ទំនងពេលមានអាសន្ន

PREAH VIHEAR WEATHER
ព័ត៌មានជាប់ទាក់ទង

[footer-info address=”អាសយដ្ឋានសាលាខេត្តព្រះវិហារ”   ភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ​email=”info@Preahvihear.gov.kh” phone_number=”(+855) 64 210 896″ facebook=រដ្ឋបាលខេត្តព្រះវិហារ

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តព្រះវិហារ

កែប្រែចុងក្រោយ : 2 សប្ដាហ៍មុន