រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

អភិបាលខេត្តព្រះវិហារ អំពាវនាវកងកម្លាំងប្រដាប់អាវុធត្រូវការពារសុខសន្តិភាព ដែលរកបានយ៉ាងលំបាកដោយសម្តេចតេជោ

នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពង្រឹងយោធាដល់នាយទាហាន នាយទាហានរង និងពលទាហានតំបន់ប្រតិបត្តិការ សឹករងព្រះវិហារប្រចាំឆ្នាំ២០២០ ដោយមានការចូលរួមពីមេបញ្ជាការភូមិភាគ៤ មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយទាហាន ពលទាហាន ជាច្រើនរូបនទីបញ្ជាការវរៈសេនា តូចលេខ ១ ស្ថិតក្នុងភូមិ មហាផល ឃុំ ឈានមុខស្រុកត្បែងមានជ័យ   ។

មានប្រសាសន៍ក្នុងនោះដែរ ឯកឧត្តម ប្រាក់សុវណ្ណ អភិបាលខេត្តបានពាំនាំនូវការផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងពីរតែងតែ គិតគូរយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខ និងដោះស្រាយរាល់បញ្ហាលំបាករបស់បងប្អូនកងកម្លាំងរបស់យើងតាមរយៈការផ្គត់ផ្គង់សម្ភារៈជាតម្រូវការផ្សេងៗសង់លំនៅដ្ឋាន និងផ្តល់ដីសម្បទានសម្រាប់បង្កបង្កើនផលជាពិសេសសម្ដេច តែងតែជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដើម្បីបង្កលក្ខណៈដល់ការរស់នៅរបស់កងកម្លាំងយើងឱ្យមាន ស្ថានភាពល្អប្រសើរឡើងពីមួយ ឆ្នាំទៅមួយឆ្នាំ ។ស្របពេលនេះដែរ រដ្ឋបាលខេត្ត សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ជូនសម្តេចតេជោ ដែលបានផ្តល់ជូននូវទឹកសុទ្ធចំនួន ១.០០០ កេស និង មីកញ្ចប់ចំនួន ៥០០ កេស ដើម្បីឧបត្ថម្ភដល់ ពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ និងធ្វើចត្តាឡីស័កតាម០៧ មណ្ឌលចត្តាឡីស័ក ក្នុងខេត្តព្រះវិហារ របស់យើង ។ 

ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូននូវប្រសិទ្ធភាពនៃការគ្រប់គ្រងនៃការរីករាលដាលនៃជំងឺកូវីដ១៩ គឺ កម្ពុជាយើងធ្វើបានល្អជាងគេគឺទទួលបានចំណាត់ថ្នាក់លេខ ១ ដែលទទួលស្គាល់ដោយអង្គការសុខភាព ពិភពលោក និងបានទទួលស្គាល់អំពីមនុស្សធម៌របស់កម្ពុជាដែលអនុញ្ញាតឱ្យនាវាអាមស្ទរដាំ ចូលចតដែលធ្វើឱ្យកម្ពុជាមានភាពល្បីល្បាញលើឆាកអន្តរជាតិ ហើយកិត្តិយសនេះក៏បានមកពីការចូលរួមមួយចំណែកពី សំណាក់កងទ័ពផងដែរក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រទេសជាតិមានសុខសន្តិភាពពេញលេញមានការរីកចម្រើន លើគ្រប់វិស័យ និងមានកិត្តិយសលើឆាកអន្តរជាតិ ។ ដូចនេះក្នុងនាមជាកងយោធពលខេមរភូមិន្ទ ក្នុងនាមជា កុលបុត្រ កុលធីតារបស់ប្រជាជនខ្មែរដាច់ខាតត្រូវតែប្ដេជ្ញាការពារថែរក្សានូវសុខសន្តិភាពនេះឱ្យបានទោះ ជាត្រូវលះបង់ក្នុងតម្លៃណាក៏ដោយពីព្រោះសន្តិភាពនិងការអភិវឌ្ឍដែលយើងមាន សព្វថ្ងៃនេះ គឺពិតជាកម្រ រកបានណាស់ ពិតជាលំបាកណាស់ ក្នុងប្រវត្តិសាស្ត្រ ជិត ១.០០០ ឆ្នាំ មកនេះ ចាប់តាំងពីសម័យ អង្គរ ដ៏រុងរឿងមកយើងតែងតែបែកបាក់គ្នាធ្វើសង្គ្រាមតែគ្នាឯងធ្វើឱ្យយើងរួមតូចប៊ិះនឹងបាត់បង់ទឹកដីចេញពីផែនទីពិភពលោកទៀតផង ឯប្រវត្តិសាស្ត្រ ថ្មីៗនេះគឺ៤២ឆ្នាំមុនយើងទើបតែរួចផុតពីសម័យខ្មៅងងឹត៣ឆ្នាំ០៨ខែ និង ២០ថ្ងៃ ជាឋាននរកមើនឹងចំណុចសូន្យ ប៉ុន្តែចាប់តាំងពីបាតដៃទទេ រហូត មកដល់ពេលនេះយើងមាន អ្វីៗ សព្វបែបយ៉ាង។

ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើរដល់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានយកចិត្តទុកដាក់ គោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់បទបញ្ជានិងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដោយធានាបានទាំងស្រុងនូវការ អនុវត្តភារកិច្ច ស្នូល ជាកម្លាំងត្រៀមប្រយុទ្ធគ្រប់ពេលវេលា និងការពារទប់ស្កាត់រាល់អំពើ អសន្តិសុខនិងអំពើភេរវកម្ម ដែលបង្កការគម្រាមកំហែង និ ងអស្ថិរភាព ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចការពារ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការចូលរួមថែរក្សាសន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ សម្រេចបានលទ្ធផល និងស្នាដៃល្អប្រសើរ ជូនជាតិ មាតុភូមិ ។

អត្ថបទទាក់ទង