រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រដ្ឋបាលខេត្តព្រះវិហារ គោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ចំពោះការផ្តល់ថវិកា ៣០លានរៀល ដើម្បីឧបត្ថម្ភអ្នកធ្វើចត្តាឡីស័កនៅក្នុងខេត្តនេះ

ដោយ admin@preahvihear.gov.khចំនួនទស្សនា (278)

(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានចេញលិខិតថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការផ្តល់ថវិកា ៣០លានរៀល ដើម្បីឧបត្ថម្ភដល់អ្នកធ្វើចត្តាឡីស័កនៅក្នុងខេត្តនេះ។ 

រដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់ក្នុងលិខិតនោះថា៖ «ការឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន គឺជាការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅបំផុត និងការអាណិតស្រឡាញ់ចំពោះ ប្រជាពលរដ្ឋខេត្តព្រះវិហារ ក្នុងការឧបត្ថម្ភជួយគាំទ្រ ដល់ជីវភាពរបស់នៅប្រចាំថ្ងៃ ដើម្បីចូលរួមយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ១៩ និងក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា»។

គួរំលឹកថា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានប្រកាសសម្រេចទម្លាក់ថវិកាជាង១ពាន់លានរៀល ទៅកាន់រាជធានី-ខេត្តទូទាំងប្រទេស ព្រមទាំងបានកំណត់ សម្រេចផ្តល់ថវិកាជួយពលរដ្ឋក្រីក្រមួយគ្រួសារសរុប៣០ម៉ឺនរៀល ក្នុងរយៈពេល១៥ថ្ងៃនៃការធ្វើចត្តាឡីស័ក ស្មើ ២ម៉ឺនរៀល ក្នុងមួយថ្ងៃ។ ទឹកប្រាក់ដែលប្រមុខរាជរដ្ឋាភិបាលទម្លាក់ ទៅកាន់សាលារាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាទូទាំងប្រទេស សរុបចំនួន ១,១៧០,០០០,០០០រៀល៕

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ

លេខទូរសព្ទទំនាក់ទំនងពេលមានអាសន្ន

PREAH VIHEAR WEATHER
ព័ត៌មានជាប់ទាក់ទង

[footer-info address=”អាសយដ្ឋានសាលាខេត្តព្រះវិហារ”   ភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ​email=”info@Preahvihear.gov.kh” phone_number=”(+855) 64 210 896″ facebook=រដ្ឋបាលខេត្តព្រះវិហារ

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តព្រះវិហារ

កែប្រែចុងក្រោយ : 22 ម៉ោងមុន