រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ផ្ញើរសារចូលរួមរំលែកទុក្ខចំពោះរមណភាពឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តសៀមរាប

តាងនាមក្រុមប្រឹក្សាខេត្តព្រះវិហារ និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំមានក្តីមានក្តីរន្ធត់ឥតឧបមា និងមានសេចក្តីក្រៀមក្រំជាពន់ពេកចំពោះការទទួលដំណឹងអំពីមរណភាពរបស់ ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ដែលបានទទួល មរណភាពកាលពីថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក.ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០វេលា ម៉ោង២១ម៉២០នាទី ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ 

ក្នុងឱកាសដ៏ក្រៀមក្រំនេះ យើងខ្ញុំជាប្រធាន និងជាសមាជិកក្រុមប្រឹក្សាខេត្តព្រះវិហារ សូមសំដែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅនិងសូមចូលរួមរំលែកមរណទុក្ខដោយក្តីអាឡោះអាល័យក្រៃលែង ជាទីបំផុតជាមួយនឹងក្រុមគ្រួសារ ព្រមទាំងជាមួយញាតិមិត្តទាំងអស់នៃសព ។មរណភាពរបស់ ឯកឧត្តម អ៊ឹង ហឿន គឺជាការបាត់បង់ ស្វាមី បិតា ជីតា ដែលប្រកបដោយព្រហ្មវិហារធម៌មួយរូប ដែលបានបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយគន្លងធម៌ និងជាការបាត់បង់ឥស្សរជនមួយរូបដែលបានរួមចំណែកក្នុងការអភិវឌ្ឍនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។

ក្នុងនាមក្រុមប្រឹក្សាខេត្តព្រះវិហារ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវការគោរព ចំពោះ វិញ្ញាណក្ខន្ធ ឯកឧត្តម អ៊ឹង ហឿន និងសូមឲ្យដួងវិញ្ញាណក្ខន្ធ ឯកឧត្តម បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

អត្ថបទទាក់ទង