![](https://asset.cambodia.gov.kh/provincial/sites/17/2020/11/30A3E42E-4453-4A34-B984-480313DC3788-1024x768.jpeg)
នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំស្តីពីការផ្ទៀងផ្ទាត់ទិន្នន័យ គម្រោងរៀបចំប្លង់គោលប្រើប្រាស់ដីក្រុងព្រះវិហារសម្រាប់ចក្ខុវិស័យ២០៣៥ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត អភិបាលក្រុង ស្រុក និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប នោសាលាខេត្តព្រះវិហារ ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត បានជម្រាបជូនអង្គប្រជុំពីគោលបំណងនៃកិច្ចប្រជុំគឺដើម្បីផ្ទៀងផ្ទាត់ទិន្នន័យ គម្រោងរៀបចំប្លង់គោលប្រើប្រាស់ដីក្រុងព្រះវិហារសម្រាប់ចក្ខុវិស័យ២០៣៥ ជូនសមាជិកគណៈកម្មាធិការ ។ លើសពីនេះទៅទៀត ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវគោលការណ៍ដល់សមាជិកអនុវត្តបន្តរួមមាន: ក្រុមការងារបច្ចេកទេសរៀបចំប្លងគោលប្រើប្រាស់ក្រុងព្រះវិហារ សហការជាមួយអ្នកពាក់ព័ន្ធទាំងអស់ ត្រូវពន្លឿនឲ្យបានឆាប់រហ័ស និងគ្រប់ជ្រុងជ្រោយទៅតាមបទដ្ឋានបច្ចេកទេស និងច្បាប់ជាមូលដ្ឋានដើម្បីដាក់ឆ្លងគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មកក្រុង និងខេត្តព្រះវិហារ ព្រមទាំងបញ្ជូនសុំការសម្រេចពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ពិនិត្យ និងសម្រេច ។ឯកឧត្តមអភិបាលបន្ថែមថា រាល់ការចេញប័ណ្ណកម្មសិទ្ធដីធ្លី និងការអភិវឌ្ឍផ្សេងៗក្នុងក្រុងព្រះវិហារ សូមឲ្យអនុលោមទៅតាមប្លង់គោលដែលបានពិនិត្យ និងកែសម្រួលរួចរាល់ក្នុងកិច្ចប្រជុំនាពេលនេះ រហូតដល់មានការប្រើប្រាស់នូវប្លងគោលប្រើប្រាស់ដីក្រុងព្រះវិហារ ជាផ្លូវការ ។
![](https://asset.cambodia.gov.kh/provincial/sites/17/2020/11/41645C49-FC82-4BC7-B8B7-66E26BE014BB-1024x768.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/17/2020/11/6F84D19D-7179-4708-8573-2B6377030BAF-1024x768.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/17/2020/11/61D4AD15-82FD-42A4-B572-148E09E3659B-1024x768.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/17/2020/11/C58FA8AB-FDFD-4D21-BCD9-5ECF320CAAF5-1024x768.jpeg)