![](https://asset.cambodia.gov.kh/provincial/sites/17/2020/10/FB01EF40-074B-4718-ACF1-726EC544CE78-1024x683.jpeg)
#រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម មុត ភិសិទ្ធនា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញជាអធិបតីបើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ដែលធ្វើឡើងនៅក្នុង បរិវេណ សាលាស្រុកគូលែន ខេត្តព្រះវិហារ ដោយមានការចូលរូុមពី ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋចូលរួមយ៉ា ង ច្រើនកុះករ។
មានប្រសាសន៍បើកនា ឳកាសនោះ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត បានជម្រាបជូនអង្គវេទិកាពីសារៈសំខាន់នៃការរៀបចំវេទិកាផ្សព្វផ្សយ និងពិគ្រោះ យោបល់របស់ក្រុមប្រឹក្សាខេត្ត គឺដើម្បីបង្កើតវប្បធម៌ពិភក្សា និងលើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ តាមបែបប្រជាធិបតេយ្យតាមរយះការផ្តល់ព័ត៌មានអំពីសមិទ្ធផលនិងបញ្ហាប្រឈម អនុសាសន៍ សំណូមពររបស់ប្រជាពលរដ្ឋដើម្បីពិភាក្សា និងឆ្លើយតប ទៅកាន់ប្រជាពលរដ្ឋនូវតម្រូវការនានានៅមូលដ្ឋានទាំង ប្រសិទ្ធភាពសេវាសាធារណៈ និងសេវារដ្ឋបាលជូនប្រជាពលរដ្ឋ ។
ក្រោយពីបានពិភាក្សា យ៉ាងផុសផុល ជាលទ្ធផលបានរកឃើញនូវបញ្ហាប្រឈមជាអាទិភាពសំខាន់សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិចារណាដោយស្រាយ និងបន្តអនុវត្ត ដើម្បីលើកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមក្រុងស្រុក និងឃុំ សង្កាត់ ជាពិសេសពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្កការសង្គមស៊ីវិល លើការអភិវឌ្ឍក្រុង ស្រុក និងឃុំ សង្កាត់ ឲ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការ បង្កើនប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ជាមួយប្រជាពលរដ្ឋព្រមទាំងលើកកម្ពស់គោលការណ៍ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។
![](https://asset.cambodia.gov.kh/provincial/sites/17/2020/10/2001D42C-EF9F-4D99-878E-08550EAF932F-1024x683.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/17/2020/10/747202CD-B53E-467D-BDE2-B6BE967F0C80-1024x683.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/17/2020/10/1A322620-0838-4041-AF77-C6B92E6E4F67-1024x683.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/17/2020/10/E1C4D4DC-1452-4751-B1F7-E23D78D143CB-1024x683.jpeg)