រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តព្រះវិហារ បន្តនាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងក្នុងក្រុងព្រះវិហារ

ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ព្រមទាំងក្រុមការងារ អញ្ជើញក្នុងពិធីចែកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ជូនដល់ប្រជាពលរដ្ទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន សរុបចំនួន៣០គ្រួសារ (នៅភូមិសំរោងចំនួន៥ គ្រួសារ ភូមិគោកបេង១០គ្រួសារ ភូមិថ្មី ១៥គ្រួសារ) ស្ថិតនៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២១ខែតុលា ឆ្នាំ២០២០។

ថ្លែងនៅក្នុងពិធីចែកអំណោយនោះដែរ ឯកឧត្តម ប្រាក់ សុវណ្ណ បានពាំនាំក្តីនឹករលឹក និងសាកសួរសុខទុក្ខសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែងដែលកំពុងទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅពេលនេះ ដោយមិនមានការប្រកាន់នូវពណ៌សម្បុរ ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ទីណាមានទុកលំបាក ទីនោះតែងតែមានកាកបាតក្រហមចុះជួយជានិច្ច។

ជាមួយគ្នានោះដែរឯកឧត្តម ប្រាក់ សុវណ្ណ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានស្មារតី ប្រុងប្រយ័ត្ន ជានិច្ចពីជំនន់ទឹកភ្លៀងដែលកំពុងជន់លិចនៅពេលនេះជាពិសេស មើលថែចំពោះកុមារ ការពារកុំឲ្យលង់ទឹក ព្រមទាំងយកចិត្តទុកដាក់ថែរក្សាសុខភាព ត្រូវមានអនាម័យល្អក្នុងការរស់នៅ ពិសាទឹកដាំឆ្អិន សម្អាតបរិស្ថាន ជុំវិញផ្ទះ។ បន្ថែមពីនេះទៀត សូមប្រជាពលរដ្ឋទាំងអស់ រួមគ្នាដោះស្រាយបញ្ហាទាំងនេះ និងចូលរួមការពារទប់ស្កាត់ការឆ្លង រីករាលដាល ជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ គ្មានការឆ្លងរីករាលដាលនៅក្នុងសហគមន៍ ដោយយើងទាំងអស់គ្នាសង្ឃឹមយ៉ាងមុតមាំថា យើងទាំងអស់គ្នានឹងឆ្លងផុតនូវគ្រោះមហន្តរាយទាំងពីនេះ។

ជាចុងក្រោយ ឯកឧត្តមអំពាវនាវដល់សប្បុរសជននានាក្នុងខេត្ត មេត្តាជួយឧបត្ថម្ភគាំទ្រទាំងសម្ភារនិងថវិកា ជាមួយកាកកបាទក្រហមកម្ពុជាខេត្ត ដើម្បីបន្តជួយជនរងគ្រោះដែលកំពុងលិចលងដោយជំនន់ទឹកភ្លៀងនៅពេលនេះ ។

សូមបញ្ជាក់ថា: នៅភូមិសំរោងចំនួន៥ គ្រួសារ ភូមិគោកបេង១០គ្រួសារ ភូមិថ្មី ១៥គ្រួសារ) ស្ថិតនៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ហើយអំណោយដែលត្រូវចែកជូននៅពេលនេះ ក្នុងមួយគ្រួសារៗរួមមាន៖អង្ករ ២៥គីឡូ មី ១ កេស ត្រីខ ១យួរ ទឹកស៊ីអីវ ១យួរ ទឹកបរិសុទ្ធ ២យួរ តង់១ សារុង១ ក្រមា១ ភួយ ១ មុង១ និងថវិកាមួយចំនួន។

អត្ថបទទាក់ទង