រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

យុវសិស្សខេត្តព្រះវិហារទទួលបានជ័យលាភីក្នុងវេទិកា ជនជជែកអំពីបរិស្ថានប្រចាំឆ្នាំ២០២០

ដោយ admin@preahvihear.gov.khចំនួនទស្សនា (2.0K)

នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបិទវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២០ វគ្គផ្តាច់ព្រាត់ក្រោមអធិបតីភាពឯកឧត្តម ម៉ុម ថានី  រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីអនុរដ្ឋលេខាធិការ តំណាងប្រធានគម្រោងព្រៃឡង់បៃតង់ លោកប្រធានមន្ទីរបរិស្ថាន ប្រធានមន្ទីរអប់រំយុវជន និងកីឡា យុវសិស្សមកពីបណ្តាខេត្តព្រះវិហារ រាជធានី ខេត្តកំពង់ធំ និងខេត្តស្ទឹងត្រែង ជាច្រើនរូប ដែលនឹងត្រូវប្រកួតប្រជែងពិភាក្សាអំពីបរិស្ថាន នៅសាលាខេត្តព្រះវិហារ ។    

បន្ទាប់ពីបានជជែកពិភាក្សាអំពីបរិស្ថានពីសំណាក់ក្រុមមកពីរាជធានី ខេត្តចំនួន៤ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តស្ទឹងត្រែងវិទ្យាល័យចំនួន០៨ ចូលរួមប្រកួត ក្នុងនោះ៤វិទ្យាល័យមកពីរាជធានីភ្នំពេញគឺ វិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែនវត្តភ្នំ​ វិទ្យាល័យច្បារអំពៅ វិទ្យាល័យ ហ៊ុនសែនបុរី១០០ខ្នង វិទ្យាល័យ ជាស៊ីមសាមគ្គី  ៤វិទ្យាល័យទៀតមកពី វិទ្យាល័យកំពង់ធំ ខេត្តកំពង់ធំ វិទ្យាល័យ ហ៊ុនសែនសម្ភៈបុរៈ ខេត្តក្រចេះ វិទ្យាល័យ ហ៊ុនសែនស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងវិទ្យាល័យត្បែងមានជ័យ ខេត្តព្រះវិហារ ។ ប្រកួតវគ្គផ្តាច់ព្រ័ត ជ័យលាភីប្រចាំឆ្នាំ២០២០ យ៉ាងស្វិតស្វាញ់ប្រធានបទ ១-ការប្រែប្រួលអាកាសធាតុធ្វើអោយប៉ះពាល់ជាអវិជ្ជមានដល់ជីវភាពប្រជាសហគមន៍មូលដ្ឋាន ២-ព្រះរាជាណាចក្រកម្ពុជាត្រូវតែបន្តថែរក្សាព្រៃឈើសម្រាប់អភិរក្ស ដើម្បីធ្វើការជម្រុះ យក ៤ក្រុម សម្រាប់ជ័យលាភីលេខ ១បាន​ទៅ​វិទ្យាល័យ​ជាស៊ីម​ត្បែង​មាន​ជ័យ​ខេត្ដព្រះវិហារ​ លេខ២ វិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែនវត្និង លេខ៣  វិទ្យាល័យច្បារអំពៅ​ និងវិទ្យាល័យ ជាស៊ីមសាមគ្គី​។

មានប្រសាសន៍ស្វាគមន៍នាពេលនោះ ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្ត សម្តែងនូវសេចក្តីសោមន្សរីករាយដែលយុវសិស្សខេត្តព្រះវិហារទទួលបានជ័យលាភី នេះបង្ហាញពីសមត្ថភាពយុវសិស្សខេត្តព្រះវិហារ យល់ច្បាស់ពីសារៈសំខាន់ និងតួនាទីបរិស្ថាន និងធនធានធម្មជាតិ និងសូមយុវជនទាំងអស់ចូលរួម ជាមួយរាជរដ្ឋាភិបាលក្នុងការ ដំណោះស្រាយឲ្យកាន់តែមានប្រសិទ្ធភាព ចិរភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ

លេខទូរសព្ទទំនាក់ទំនងពេលមានអាសន្ន

PREAH VIHEAR WEATHER
ព័ត៌មានជាប់ទាក់ទង

[footer-info address=”អាសយដ្ឋានសាលាខេត្តព្រះវិហារ”   ភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ​email=”info@Preahvihear.gov.kh” phone_number=”(+855) 64 210 896″ facebook=រដ្ឋបាលខេត្តព្រះវិហារ

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តព្រះវិហារ

កែប្រែចុងក្រោយ : 1 ថ្ងៃមុន