នារសៀលថ្ងៃពុធ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែតុុលា ឆ្នាំ២០២០ ឯកឧត្តមប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អញ្ជើញទទួលជូបសម្តែងការគួរសមប្រតិភូគណៈកម្មការសេដ្ឋកិច្ច ហិរញ្្ញវត្ថុ ធនាគារ និងសវនកម្ម(គណៈកម្មការទី២)នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ និងមានការចូលរូមពីឯកឧត្តម សមាជិកគណៈកម្មការទី២ នៃព្រឹទ្ធសភា ជាច្រើនរូប នៅសាលប្រជុំសាលាខេត្តព្រះវិហារ ។
កិច្ចប្រជុំនេះផ្តោតសំខាន់ការស្វែងយល់ស្តីពី វឌ្ឍនភាពនៃសមាហរណ៍កម្មការិយាល័យជំនាញទៅក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាលក្រុង ស្រុក ការអនុវត្តថវិកា និងការអភិវឌ្ឍអភិវឌ្ឍមូលដ្ឋាន ការផ្តល់សេវាសាធារណៈ បញ្ហាប្រឈមនៅខេត្តព្រះវិហារ តាមរយៈការអនុវត្តមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក តាមខ្លឹមសារនៃអនុក្រឹត្យលេខ១៨២ អនក្រ.បក និង១៨៤ អនក្របក ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។
![](https://asset.cambodia.gov.kh/provincial/sites/17/2020/10/C2F6188C-4542-4110-A979-F450D5F99DB5.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/17/2020/10/84C079DF-8E9D-47F6-A798-EF13614A0A52.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/17/2020/10/FBD3A705-552A-4433-BD9C-DB4451353DD1-1024x683.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/17/2020/10/A6F9455F-7DE3-48C9-9E29-91D0097DC1D4-1024x683.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/17/2020/10/9824AC75-AABC-4A52-B106-CE17810304B1-1024x683.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/17/2020/10/870D330F-94C1-4FF9-96FF-A6A245B6FD5E-1024x683.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/17/2020/10/2D4B1BEE-82EB-411E-A9A6-CFD2BBDDB5DA.jpeg)