![](https://asset.cambodia.gov.kh/provincial/sites/17/2020/09/2C1B977E-7814-4A61-8A77-5409AC0387D1-1024x640.jpeg)
នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំជាន់ទី៣ សាលាខេត្តព្រះវិហារ កំពុងដំណេីរការកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលេីកទី១៧ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលខេត្តព្រះវិហារស្ដីទី ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្តព្រះវិហារ លោកនាយករដ្ឋបាលខេត្ត លោក លោកស្រីនាយករងរដ្ឋបាល លោកនាយកទីចាត់ការ ប្រធាន អនុប្រធានអង្គភាព ចំណុះរចនាសម្ព័ន្ធសាលាខេត្ត តំណាងកងកម្លាំងទាំងបី តំណាងប្រធានសាលាដំបូងខេត្ត តំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល ប្រធានក្រុមប្រឹក្សាក្រុង ស្រុកទាំង៨ ៕
ក្នុងកិច្ចប្រជុំក្រៅពីអនុម័តសេចក្តីព្រាងកំណត់ហេតុសាមញ្ញលើកទី១៦ និងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២០ ក្រុមប្រឹក្សាក៏បានអនុម័តសេចក្តីសម្រេចកែសម្រួលការទទួលស្គាល់សមាសភាពប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការ និងលេខាធិការដ្ឋានរៀបចំដែនដី និងនគរូបនីយកម្មក្រុមប្រឹក្សាខេត្ត និងពិនិត្យអនុម័តសំណុំឯកសារនិងប្រតិទិនរៀបចំវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ដែលនឹងគ្រោងធ្វើឡើងនៅសប្តាហ៍ទី៣ ខែតុលា ឆ្នាំ២០២០ខាងមុខផងដែរ។
![](https://asset.cambodia.gov.kh/provincial/sites/17/2020/09/A9D8B87E-11B1-4CA3-8229-E4546BEA1F80-1024x640.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/17/2020/09/73132BC4-87C2-4B0B-8B31-19ADBEDE2931-1024x498.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/17/2020/09/3C6A2606-C278-436B-ABDB-F9C040986437-1024x498.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/17/2020/09/DD176A1F-3041-4507-98EF-3FC2156AC7FB-1024x640.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/17/2020/09/A3FCEEA9-346E-4D6E-9143-CA0671557FBE-1024x640.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/17/2020/09/11895CBD-4798-4DAD-8BC7-9B38AE80CE2A-1024x640.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/17/2020/09/6B44330E-56D1-4610-9216-0C474E91DBA0-1024x640.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/17/2020/09/E859354F-EA5F-4396-A2E4-1EF8B94451E6-1024x640.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/17/2020/09/5598E719-DF69-4967-B78E-F099F9B22932-1024x640.jpeg)