រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្នុងរយះពេល ៥ ថ្ងៃ​ខេត្តព្រះវិហារទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាង៦ម៉ឺននាក់

ដោយ admin@preahvihear.gov.khចំនួនទស្សនា (213)


ខេត្តព្រះវិហារ:ក្នុងឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ ខេត្តព្រះវិហារ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ធ្វើដំណើរកម្សាន្តនៅតាម តំបន់រមណីយដ្ឋាននានាសរុប៦០,​ ៥៧៨ នាក់ ក្នុងនេះ ភ្ញៀវទេសចរជាតិចំនួន ៦០,​៣៣៧ នាក់ និងភ្ញៀវបរទេសចំនួន២៤១ នាក់ ។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានឲ្យដឹងថារយៈពេល៥ថ្ងៃនេះ គឺភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្តនៅតាមរមណីយនានានៅទូទាំងខេត្តព្រះវិហារ សរុបចំនួន ៦០,​ ៥៧៨ នាក់ ក្នុងនេះ ភ្ញៀវទេសចរជាតិចំនួន ៦០,​៣៣៧ នាក់ និងភ្ញៀវបរទេសចំនួន២៤១ នាក់ ក្នុងនោះ រមណីយដ្ឋានប្រាសាទព្រះវិហារ មានភ្ញៀវទេសចរណ៍ជាតិ ចំនួន ១៤.៣៧៣នាក់​និងភ្ញៀវអន្តរជាតិ១៤៦នាក់ រមណីដ្ឋានប្រាសាទកោះកែរមានភ្ញៀវជាតិចំនួន ៩៣៨៦នាក់​ភ្ញៀវអន្តរជាតិចំនួន៧៩នាក់ រមណីយដ្ឋាន ប្រាសាទព្រះខ័ន្ត ភ្ញៀវជាតិ ចំនួន៨០៥នាក់​ភ្ញៀវអន្តរជាតិចំនួន៤នាក់ រមណីយដ្ឋានប្រាសាទក្រពុំឈូកភ្ញៀវជាតិ៤១៣នាក់ រមណីយដ្ឋានទឹកធ្លាក់ព្រះនិមិត្តមានភ្ញៀវជាតិ២៤៥៣៨ ភ្ញៀវអន្តរជាតិ៣៥នាក់ រមណីដ្ឋានភ្មំត្បែងមានជ័យមានភ្ញៀវជាតិ១០១២៥នាក់ និងរមណីយដ្ឋានទំនប់៩៥ចំនួន១២៧៧នាក់ ។

ក្នុងឱកាសថ្ងៃឈប់សម្រាកសងក្នុងឱកាសបុណ្យចូលឆ្នាំ រយៈពេល៥ថ្ងៃ ឯកឧត្តម​ប្រាក់​សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ចាការឯកភាពរដ្ឋបាលខេត្ត បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ដឹកនាំកងកម្លាំងគណៈបញ្ចាការឯកភាពរដ្ឋបាលក្រុង-ស្រុក រៀបចំឲ្យសណ្តាប់ធ្នាប់ របៀបរៀបរយ និងប្រចាំការនៅតាមរមណីយដ្ឋាននានា ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេចរណ៍ដែលមកកំសាន្តសប្បាយក្នុងឱកាសថ្ងៃឈប់សម្រាករយ:ពេល៥ថ្ងៃ។

ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានណែនាំដល់អាជ្ញារធរគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់ពីក្នុងការអប់រំផ្សព្វផ្សាយ និងអនុវត្តវិធានការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល នៅគ្រប់មូលដ្ឋាន។

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ

លេខទូរសព្ទទំនាក់ទំនងពេលមានអាសន្ន

PREAH VIHEAR WEATHER
ព័ត៌មានជាប់ទាក់ទង

[footer-info address=”អាសយដ្ឋានសាលាខេត្តព្រះវិហារ”   ភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ​email=”info@Preahvihear.gov.kh” phone_number=”(+855) 64 210 896″ facebook=រដ្ឋបាលខេត្តព្រះវិហារ

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តព្រះវិហារ

កែប្រែចុងក្រោយ : 2 ថ្ងៃមុន