រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

អំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលបានប្រគលជូនសមាគមអតីតយុទ្ធជនខេត្តដើម្បីចែកជូនគ្រួសារអតីតយុទ្ធជនក្រីក្រខេត្តព្រះវិហារ

នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានសមាគមអតីយុទ្ធជនខេត្តព្រះវិហារ អញ្ជើញក្នុងពិធីប្រគល់និងចែកសម្ភារគ្រឿងឧបភោគ បរិភោគជូនគ្រួសារអតីតយុទ្ធជនក្រីក្រតាមសហគមន៍ ជាជនចាស់ជរាក្រីក្រតាមសហគមន៍ និងជនរងគ្រោះដោយទកជំនន់សម្រាប់ឆ្នាំ២០២០ ដោយមានការចូលរួម ពីមេបញ្ជាការ មេបញ្ជការងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងកងកម្លាំងនៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារជាច្រើនរូប ។
មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត បានថ្លែងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលលោកតែងតែគិតគូពីសុខទុក្ខកម្លាំងយោធិន គ្រួសារអតីយុទ្ធជន គ្រួសារកងទ័ព ជាពិសេសក្នុងកំឡុងពេលជំងឺកូវីដ១៩ ដែលធ្វើឲ្យប្រជាពលរដ្ឋគ្រួសារកងទ័ពជួបប្រទះការលំបាកក្នុងជីវភាពរស់នៅ ក្នុងរដូវទឹកជំនន់នាពេលនេះ ។ឯកឧត្តមបន្តថា អំណោយទាំងនេះ គឺជាអំណោយរបស់រាជរដ្ឋាភិបាលតាមរយះសមាគមអតីយុទ្ធជនខេត្តព្រះវិហារ ដើម្បីចែកជូនគ្រួសារអតីតយុទ្ធជនចំនួន២០០គ្រួសារ ដែលក្នុងនោះរួមមានអង្ករចំនួន២០០បាវ កៅស៊ូតង់២០០តង់ ស្ករស២០០គីឡូក្រាម ប៊ីចេង២០០កញ្ចប់ ទឹកដោះគោ២០០កំប៉ុង បានប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ។

អត្ថបទទាក់ទង