រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

អភិបាលខេត្តព្រះវិហាបញ្ជាឲ្យពង្រឹងវិធានការសុខាភិបាលនិងការចេញចូលតាមច្រកព្រំដែនក្នុងឱកាសថ្ងៃសម្រាកខាងមុខ

នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីនាយក-នាយករង រដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្តជាច្រើនរូប ។

មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តមអភិបាលខេត្ត ជម្រាបជូននូវគោលបំណងគឺដើម្បីពិនិត្យ និងស្តាប់របាយការណ៍របស់ អភិបាលរងខេត្ត និងលោក នាយករដ្ឋបាល ដែលបានបំពេញការងារចាប់ពីចន្លោះកិច្ចប្រជុំគណៈអភិបាលខេត្តលើកមុន មកដល់កិច្ចប្រជុំលើកនេះ, ពិនិត្យ និងអនុម័តគម្រោងផែនការលទ្ធកម្ម និងគម្រោង ថវិកា ប្រចាំឆ្នាំ ២០២១ របស់រដ្ឋបាលខេត្ត និងឆ្លងការតែងតាំងមន្ត្រីរាជការផងដែរ ។ ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានណែនាំដល់លោក លោកស្រី អភិបាលរងខេត្ត និងមន្ត្រីទាំងអស់ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងបន្តខិតខំបំពេញតួនាទីភារកិច្ចឱ្យបានសព្វជ្រុងជ្រោយ តាមការបែងចែកតួនាទី ភារកិច្ច ដែលបានប្រគល់ជូន បន្តក្តាប់នូវសភាពការណ៍ទូទៅក្នុងខេត្តលើគ្រប់វិស័យ ដើម្បីចូលរួមសហការដោះស្រាយឱ្យបានទាន់ពេលវេលា ជាពិសេស ក្នុងឱកាសវិសម្សកាល ឈប់សម្រាក ៥ថ្ងៃ នាពេលខាងមុខនេះត្រូវដាក់វេនប្រចាំការ ក្នុងន័យរក្សាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ តាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យ បានកាន់តែល្អប្រសើរ និងទប់ស្កាត់ ក្រុម បង្កចលាចលសង្គមតាមរូបភាពផ្សេងៗ ។ឯកឧត្តមអភិបាលខេត្តបន្តថា ត្រូវជំរុញការដោះស្រាយ ទប់ស្កាត់ការកាប់រាន ទន្ទ្រាន ដី ព្រៃ និងគ្រប់គ្រងស្ថានភាពឱ្យបានគ្រប់ទីតាំងទំនាស់ដីធ្លី ក្រែងជនឆ្លៀត ឱកាសធ្វើសកម្មភាព ស្របពេលដែលមន្ត្រីរាជការយើង ឈប់សម្រាកខាងមុខនេះ។លើសពីនេះទៀតត្រូវត្រៀមឆ្លើយតបគ្រោះមហន្តរាយដោយសារទឹកជំនន់ ឱ្យបានទាន់ពេលវេលាស្របពេលរដូវវស្សា និងកំណើនជំនន់ទឹកភ្លៀងកាន់តែហក់ឡើងជារៀងរាល់ថ្ងៃ ជាពិសេសការងារដែលកំពុងប្រឈមខ្លាំនាពេលនេះគឺជំងឺកូវីដ១៩ ដែលអភិបាលរង និងមន្រ្តីពាក់ព័ន្ធត្រូវណែនាំដល់អភិបាលក្រុង ស្រុក មន្ទីរជំនាញ ត្រូវខិតខំបន្តគ្រប់គ្រងស្ថិតិ និងមុខសញ្ញាដែលត្រូវដាក់ដោយឡែក ព្រមទាំងវិធានការ យក សំណាកទៅធ្វើតេស្តរកលទ្ធផលជំងឺកូវីដ១៩ ឱ្យ បានទាន់ពេលវេលា ការចុះណែនាំប្រជាពលរដ្ឋឲ្យមានស្មារតីប្រុងប្រយ័ត្ន អនុវត្តវិធានការសុខាភិបាលដោយរក្សាគម្លាត សុវត្ថិភាព ការអនាម័យដោយការលាងដៃនិងសាប៊ូ អាល់កុលជាប្រចាំ ជាមួយគ្នានេះ ត្រូវ អប់រំ ណែនាំ ទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងផ្សេងៗ ជាពិសេស ជំងឺ គ្រុនឈិកផងដែរ។

អត្ថបទទាក់ទង