រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

រដ្ឋបាលខេត្តព្រះវិហារចេញសេចក្តីជូនដំណឹងឲ្យប្រជាពលរដ្ឋ ទៅពិនិត្យលើការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្នុងភូមិឆែបកើតឃុំឆែបមួយ ស្រុកឆែប

រដ្ឋបាលខេត្តព្រះវិហារបានចេញសេចក្តីជូនដំណឹង ស្តីពីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យពាក់ព័ន្ធនឹងក្បាលដីដល់ប្រជាពលរដ្ឋនសាធារណៈជនទាំងអស់ស្ថិតនៅភូមិឆែប ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ សូមមេត្តាមកពិនិត្យទិន្នន័យដែលមានក្នុងឯកសារវិនិច្ឆ័យ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវឬខុសឆ្គង់ ដែលត្រូវកែតម្រូវ ឬជំទាស់លើទិន្នន័យទាំងនោះ ក្នុងរយះពេល១៥ថ្ងៃ ដោយរាប់ទាំងថ្ងៃឈប់សម្រាកគិតចាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ជាកំហិតស្ថិតក្នុងភូមិឆែបមួយ ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។
ផុតកំណត់ខាងលើគណៈកម្មការរដ្ឋបាលសន្មត់ថា ទិន្នន័យដែលបានបង្ហាញជាសាធារណៈនេះ មានភាពត្រឹមត្រូវ មិនអាចជំទាស់តវ៉ានៅពេលក្រោយទៀតបានឡើយ ។ ផុតរយះពេលកំណត់នៃការបិទផ្សាយនេះរដ្ឋបាលនឹងបូកសរុបរបាយការណ៍និងលើកសំណើរផ្តល់សិទ្ធលើអចនវត្ថុ និងចេញវិញ្ញាបនបត្រសម្គាល់លើអចនវត្ថុជូនអ្នកកាន់កាប់ណាដែលបានបំពេញគ្រប់លក្ខណៈតាមច្បាប់។

អត្ថបទទាក់ទង