![](https://asset.cambodia.gov.kh/provincial/sites/17/2020/07/28FB2CDC-71BE-4ECC-BE31-517C8FC02D51.jpeg)
ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ បានដឹកនាំមន្ដ្រីរាជការចូលរួមប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តចំនួន ២០ក្នុងភូមិសាស្ដ្រស្រុកគូលែន ខេត្តព្រះវិហារ។
ពិធីបុណ្យនេះផ្ដួចផ្ដើមរៀបចំឡើងដោយឯកឧត្តម ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកគូលែន និងរដ្ឋបាលស្រុកគូលែន និងប្រារព្ធធ្វើរួមនៅវត្តពោធិ៍បញ្ចសហស្សារាម (ហៅវត្តដើមពោធិ៍ប្រាំពាន់ដើម) ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ក្នុងគណៈអភិបាលខេត្ត លោក លោកស្រី ស្នងការរង នាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក អាជ្ញាធរស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត មន្ដ្រីរាជការ លោកតា លោកយាយ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
វត្តនីមួយៗទទួលបាន៖ទៀនព្រះវស្សា ០១គូរ មីម៉ាម៉ាថៃ ០១កេសធំ ត្រីខ ០៥យួរ ទឹកសុទ្ធ ០២កេស ទឹកក្រូច ០១កេស អង្ករ ០១បេ ប្រេងម៉ាហ្សូត ៣០លីត្រ ថវិកា ២០០,០០០រៀល ដែលសរុបថវិកាចំនួន ២១,១៧៧,០០០រៀល។
![](https://asset.cambodia.gov.kh/provincial/sites/17/2020/07/23E91198-29DB-478D-A20A-33648CF34BD6-1024x683.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/17/2020/07/EA7B4B55-74EF-4D94-BB66-5A35A43B03B1.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/17/2020/07/359E0515-2E01-43E3-81A9-D2FEA55BC635-1024x683.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/17/2020/07/F5B0E856-0E00-4B69-9CF7-CD65B580BB53-1024x683.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/17/2020/07/C33135E7-84A0-49E6-8C09-E18D0901B3A0-1024x683.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/17/2020/07/852523CF-5B40-440F-BC70-552D01FDBF35.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/17/2020/07/5A4F545D-3824-4320-ADAA-7252A14E03A7.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/17/2020/07/BA136C79-5307-4599-A688-103FA9B220E0.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/17/2020/07/9B2FB45F-CAB2-4ED5-BAAB-42B77B37492E.jpeg)