រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលក្រុងខេត្តព្រះវិហារ

ដោយ admin@preahvihear.gov.khចំនួនទស្សនា (785)

នាព្រឹកថ្ងៃព្រហស្បតិ៍២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាពខេត្ត ប្រធានក្រុមប្រឹក្សា អភិបាលរងក្រុង និងមន្រ្តីរាជការចំណុះរចនាសម្ព័ន្ធសាលាខេត្ត ។

បន្ទាប់ពីបានស្តាប់របាយការណ៍សមិទ្ធផលសម្រេចបានរបស់ រដ្ឋបាលក្រុងព្រះវិហារ និងលោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ ដែលត្រូវបានប្រកាសចូលកាន់តំណែងនាពេលនេះ បានធ្វើការ ប្តេចជ្ញាចិត្តខ្ពស់ចំពោះមុខថ្នាក់ដឹកនាំដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ ច្បាប់ លិខិតបទដ្ឋានគតិយុតិ គោរពនិងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងខិតខំបម្រើប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័ស ។

មានមតិផ្តាំផ្ញើរនាឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត ថ្លែងកោតសសើរពីសមិទ្ធផល ការអភិវឌ្ឍពីការខិតខំប្រឹងប្រែង របស់រដ្ឋបាលក្រុងព្រះវិហារ ក្រោមគោលនយោបាយដ៏ឆ្លៀសវៃ និងប៉ិនប្រសព្វសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន ប្រែក្លាយកម្ពុជាពីប្រទេសដែលធ្លាប់ធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម ពីបាតដៃទទេ ពីគំនរផេះ ផង់នៃសង្រ្គាម  របបប្រល័យពូជសាសន៍ និងជំលោះផ្ទៃក្នុងដ៏រាំរ៉ៃ សម្តេចតេជោ តែងតែរួមសុខ រួមទុក្ខជាមួយ ប្រជាជន គ្រប់កាលៈទេសៈ បានធ្វើឲ្យប្រទេសមានសន្តិភាព ការឯកភាពជាតិ ឯកភាពទឹកដី សិ្ថរភាពនយោបាយ សិ្ថរភាពសង្គម និងមានការ អភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ។ ដូចនេះយើងទាំងអស់គ្នាមាន កាតព្វកិច្ច ថែរក្សាការពារអោយបានគង់វង្សនូវសមិទ្ធផល សង្គម លើគ្រប់វិស័យ ដែលយើង ទាំងអស់គ្នាខិតខំកសាងបាន យ៉ាងលំបាកលំបិន ហើយនឹងបន្តរួមគ្នាធ្វើការការពារ កសាង អភិវឌ្ឍន៍មាតុភូមិ របស់យើងឲ្យទទួលនូវវឌ្ឍនភាព ថ្មីៗថែមទៀត សម្រាប់ គុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិ និងប្រជាជនកម្ពុជាគ្រប់ៗរូប។

លើសពីនេះទៀត ឯកឧត្តមអភិបាលខេត្តបានណែនាំឲ្យក្រុមប្រឹក្សាគណៈអភិបាល ត្រូវរួមសហការឲ្យបានជិតស្និតក្នុងការបំពេញ ការងារប្រចាំថ្ងៃរបស់ខ្លួនជាពិសេសត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាពមួយចំនួនដូចខាងក្រោម៖១/ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ( COVID-19 )ដែលកំពុងរីករាលដាលនៅក្នុងពិភពលោក ជាពិសេសត្រូវធ្វើការផ្សព្វ ផ្សាយអប់រំឲ្យប្រជាពលរដ្ឋបានយល់ដឹងបានច្បាស់លាស់អំពីវិធីបង្ការ និងការពារការ រីករាលដាលវីរុសកូវីដ ១៩ នៅក្នុងខេត្តព្រះវិហារយើងនេះ ។២/ ត្រូវបន្តរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាព សង្គមឲ្យបានល្អប្រសើរ ។៣/ បន្តខិតខំលើកកម្ពស់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅ ទូទាំងក្រុងព្រះវិហារ ដោយជំរុញការផ្សព្វផ្សាយនូវលក្ខណសម្បត្តិទាំង០៩នៃគោលនយោបាយឃុំ ភូមិមានសុវត្ថិភាព។៤/ ត្រូវចូលរួមអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសឈើខុសច្បាប់ ពិសេសការដឹកជញ្ជូន ការស្តុកទុក ការកែច្នៃ ការប្រើ ប្រាស់ប្រភេទឈើនេះគ្រប់រូបភាព។៥/អំពីសកម្មភាពនានាពាក់ព័ន្ធសណ្តាប់ធ្នាប់សាធារណៈត្រូវបន្តយកចិត្ត ទុកដាក់រៀបចំសោភ័ណ្ឌភាព សណ្តាប់ធ្នាប់ អនាម័យដូចជាការប្រើប្រាស់ផ្លូវ ចិញ្ជើមផ្លូវសាធារណៈ ការគ្រប់គ្រង ការសាងសង់ ការរៀបចំសណ្តាប់ធ្នាប់អគាររដ្ឋ បាល ពិសេសអនាម័យក្នុង និងជុំវិញផ្សារ ។៦/ បន្តជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ឲ្យមាន វឌ្ឍនភាពតាមផែនការកំណត់។ចំពោះមន្រ្តី ដែលទើបទទួលបានការតែងតាំង ជាអភិបាលក្រុងព្រះវិហារត្រូវ៖ពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាព និងមានការទទួល ខុសត្រូវខ្ពស់។រៀបចំលក្ខណសម្បត្តិនានា ដើម្បីឲ្យការអនុវត្តមុខងាររបស់ខ្លួន បានសមស្រប ជាថ្នាក់ដឹកនាំ និងជាគំរូសម្រាប់មន្រ្តីក្រោមឳវាទ។កសាងសមត្ថភាព និងការអភិវឌ្ឍខ្លួនឲ្យបានពេញ លេញ ដើម្បីជួយការងារ រដ្ឋបាលក្រុងឲ្យកាន់តែល្អប្រសើរថែមទៀត។ពង្រឹងរបៀបរបបបំពេញការងារ និងគណនេយ្យភាពផ្ទៃក្នុងខ្ពស់ ពិសេសគឺ ទំនាក់ ទំនងល្អជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការជុំវិញខេត្ត ក្រុង ស្រុក។៧ /ដើម្បីអនុវត្តសម្រេចបាននូវអនុសាសន៍ខាងលើនេះ អភិបាលក្រុង ព្រះវិហារ ត្រូវលើកកម្ពស់ជាប្រចាំនូវរបៀបរបបបំពេញការងារ និងការ បែងចែក ភារ កិច្ច ដែល បាន កំណត់ព្រមទាំងខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អ។

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ

លេខទូរសព្ទទំនាក់ទំនងពេលមានអាសន្ន

PREAH VIHEAR WEATHER
ព័ត៌មានជាប់ទាក់ទង

[footer-info address=”អាសយដ្ឋានសាលាខេត្តព្រះវិហារ”   ភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ​email=”info@Preahvihear.gov.kh” phone_number=”(+855) 64 210 896″ facebook=រដ្ឋបាលខេត្តព្រះវិហារ

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តព្រះវិហារ

កែប្រែចុងក្រោយ : 2 ថ្ងៃមុន