រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

សេចក្តីព្រាងផែនកាអភិវឌ្ឍរបស់ខេត្តព្រះវិហារត្រូវបានអនុម័តក្នុងកិច្ចប្រជុំសាមញ្ញលើទី១១របស់ក្រុមប្រឹក្សាខេត្ត

នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះវិហារ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ឡុង សុវណ្ណ ប្រធានប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សា អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូង នាយករដ្ឋបាលសាលាខេត្ត ប្រធានសាលាដំបូង មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត ប្រធានក្រុមប្រឹក្សានិងអភិបាលក្រុងព្រះវិហារ នាយទីចាត់ការ ប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្តជាច្រើនរូបនៅសាលប្រជុំសាលាខេត្តព្រះវិហារ ។

ក្រៅពីអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១០ និងរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២០ ក្រុមប្រឹក្សាបានពិនិត្យ និងអនុម័តលើផែនការអភិវឌ្ឍខេត្ត ២០២០~២០២៤ របស់រដ្ឋបាលខេត្តព្រះវិហារ ដើម្បីនឹងដាក់ឆ្លងជូនក្រុមប្រឹក្សាខេត្តពិនិត្យអនុម័ត និងស្នើសុំអនុលោមភាពទៅក្រសួងមហាផ្ទៃ ។

ដោយឡែក អភិបាលខេត្ត បានស្នើឲ្យអភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាព បន្តចុះណែនាំ អប់រំ ពន្យល់ដល់ប្រជាពលរដ្ឋនៅតាមឃុំ ភូមិ និងស្រុក ក្នុងដែនសមត្ថកិច្ចខ្លួន អនុវត្តឲ្យមានប្រសិទ្ធភាពតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្កា និងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវី១៩ នៅទូទាំងខេត្តព្រះវិហារ ។

អត្ថបទទាក់ទង