រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តម មាសសុភា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើក ទិសដៅឆ្នាំ២០២០

ដោយ admin@preahvihear.gov.khចំនួនទស្សនា (308)

នាព្រឹកថ្ងៃអង្គារ០២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះវិហារ បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ របស់ខ្លួនក្រោមអធិបតីភាពឯកឧត្តម មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម ងី ចន្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ  ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឱ សុខុម សមាជិកព្រឹទ្ធសភា ព្រមទាំងមាន ការចូលរួមពិឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ចាការកងកម្លាំងទាំងបីខេត្ត  នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាល ~ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលរងក្រុងស្រុក កងកម្លាំងក្រុងស្រុក មេឃុំ ចៅសង្កាត់ និងស្មៀនឃុំជាច្រើនរូប ។

ឯកឧត្តម មាស សុភា បានមានប្រសាសន៍ថ្លែងការកោតសសើរ ចំពោះការខិតខំបំពេញការងារ ការអភិវឌ្ឍខេត្តមានការរីកចំរើនជាលំដាប់ ។ឯកឧត្តមបានគូសបញ្ជាក់ពីសភាពការណ៍ថ្មី ជាពិសេស ជំងឺដែលកំពុងរាលដាលដល់កម្ពុជាគឺវីរុសកូវិដ១៩ ព្រមទាំងការងារមួយចំនួនដែលនឹងខិតខំធ្វើគឺការបោះបង្គោលព្រំដែន ជាមួយឡាវ ដែលនៅសេសសល់ ការងារសាងសង់ស្ពាននៅទន្លេរល្ពៅ និងពន្លឿនការបើកច្រកទ្វាព្រំដែនជាឡាវ លើសពីនេះទៀតនឹងជម្រុញការបើកច្រកទ្វាព្រំដែនអានសេះ អានម៉ា ឲ្យក្លាយជាច្រកអន្តរជាតិ។

បន្ថែមពីនេះឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងពីបញ្ហាជម្លោះដីធ្លី និងស្នើសុំរដ្ឋបាលខេត្តបន្តខិតខំដោះស្រាយ បញ្ហការកំណត់ដីព្រៃសហគមន៍  ការបន្តអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ។ឯកឧត្តមទេសរដ្ឋមន្រ្តីបានណែនាំនូវទិសដៅអនុវត្តបន្តរួមមានៈ

១. ការពារសុខសន្តិភាព និងអគុណសន្តិភាព ដោយបង្កើនពង្រឹង និងទប់ស្កាត់ការបង្ក ចលាចលសង្គម បដិវត្តពណ៍ ទប់ស្កាត់ព័ត៌មានមិនពិត និងបកស្រាយព័ត៌មានពិតជូនសាធារណជន និងប្រជាពលរដ្ឋ។

២.បន្តពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សង្គម បន្តបំផុសយុវជនអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ទប់ស្កាត់ការឆក់ប្លន់ ល្បែងស៊ីសងជាដើម។

៣,គណបញ្ជាការរដ្ឋបាលខេត្ត ស្រុក ត្រូវពង្រឹងរបៀបរបការងារ តាមដាន វាយតម្លៃសភាពការណ៍មូលដ្ឋានរបស់ខ្លួន ជម្រុញផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ យុវជន ឲ្យចៀសវាងការជួយញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន និងបន្តចាត់ វិធានការឲ្យបានម៉ឹងម៉ាត់ និងមានប្រសិទ្ធភាព ។

៤, បន្តរឹតបន្ទឹងច្បាប់ចរាចរណ៍ផ្លូវគោក អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បង្កើនផ្សព្វផ្សាយច្បាប់ ការដាក់តាំងស្លាកសញ្ញាចរាចរណ៍ដើម្បីកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍។

៥.ពង្រឹងការពារទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិឲ្យបានមានប្រសិទ្ធភាពខ្ពស់ 

៦,រដ្ឋបាលខេត្តជម្រុញការកសាហេដ្ឋារចនាសម្ព័ន្ធ  ផ្លូវថ្នល់ ការខិតខំប្រឹងប្រែងលើវិស័យកសិកម្ម ខិតខំគ្រប់គ្រង ប្រើប្រាស់សក្កានុពលទេចរណ៍ក្នុងមូលដ្ឋាន ការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ។

៧.ខិតខំពង្រឹងយន្តការផ្តល់ច្បាប់ និងការពិនិត្យគុណភាពសំណង់ សណ្តាប់ធ្នាប់សំណង រដ្ឋបាលក្រុងស្រុក ត្រូវខិតខំគ្រប់គ្រងសំរាម និងណែនាំប្រជាពលរដ្ឋចូលរួមអនាម័យ ការទុកដាក់សំរាម ការស្វែងរកទីតាំងទុកដាក់សំរាម បន្តខិតខំការដាំកូនឈើតាមដងផ្លូវ សួនច្បារ ទីសាធារណៈលើកកម្ពស់សោភណភាពទីក្រុងឲ្យមានស្រស់បំព្រង ។

៦.ការស្វែងរកក្រុមហ៊ុនដៃគូ ក្នុងការរៀបចំប្លងគោលអភិវឌ្ឍក្រុង និងទីប្រជុំជន  ការអភិវឌ្ឍទីក្រុងវ័យឆ្លាត។

៨, ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ត្រូវពង្រឹងអនុវត្តសេវាសុខាភិបាលដែលប្រគល់ឲ្យពង្រឹងការអនុវត្តការងារឲ្យមានល្អប្រសើរ ធានាការផ្តល់សេវាជូនប្រជាពលរដ្ឋឆាប់រហ័ស និងមានប្រសិទ្ធភាព ។

៩,ជម្រុញណែនាំ តាមដាន ត្រួតពិនិត្យ ដល់រដ្ឋបាលក្រុងស្រុក ឲ្យពង្រឹងភាពជាម្ចាស់ការតាមរចនាសម្ព័ន្ធថ្មី ការគ្រប់គ្រងមន្រ្តី ខិតខំផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព ។រដ្ឋបាលឃុំសង្កាត់ត្រូវបន្តខិតខំ ពង្រឹងការអនុវត្តមុខងាររបស់ខ្លួន ជាពិសេសការគ្រប់គ្រង និងប្រើប្រាស់ថវិការបស់ខ្លួន ឲ្យមានប្រសទ្ធភាព ។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នោះក៏មានប្រគល់បណ្ណសសើរមនិងថវិការលើកទឹកចិត្តដល់ឃុំដែលជាប់ចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ។

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ

លេខទូរសព្ទទំនាក់ទំនងពេលមានអាសន្ន

PREAH VIHEAR WEATHER
ព័ត៌មានជាប់ទាក់ទង

[footer-info address=”អាសយដ្ឋានសាលាខេត្តព្រះវិហារ”   ភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ​email=”info@Preahvihear.gov.kh” phone_number=”(+855) 64 210 896″ facebook=រដ្ឋបាលខេត្តព្រះវិហារ

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តព្រះវិហារ

កែប្រែចុងក្រោយ : 2 សប្ដាហ៍មុន