រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

ក្រុមប្រឹក្សាខេត្តព្រះវិហារអនុម័តសេចក្តីព្រាងប្រតិទិនកសាងផែនការអភិវឌ្ឍនិងកម្មវិធីវិនិយោគខេត្ត

នាព្រឹកថ្ងៃអង្គារ ខែផល្គុន ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមប្រឹក្សាខេត្តព្រះវិហារ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១០អាណត្តិទី៣របស់ខ្លួន ក្រោមអធិបតីភាពឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មេបញ្ជាការអមសាលាដំបូងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងព្រះវិហារ អភិបាលស្រុកត្បែង នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការនិងប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធ សាលាខេត្ត ។

កិច្ចប្រជុំមានការអនុម័តលើរបៀបវារចំនួន៥រួមមាន ពិនិត្យអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៩របស់ក្រុមប្រឹក្សាខេត្ត ពិនិត្យអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែ កុម្ភៈ ឆ្នាំ ២០២០ និងរបាយការណ៍ប្រចាំឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រះវិហារ ពិនិត្យអនុម័តសេចក្តីប្រតិទិនការងារកសាងផែនការអភិវឌ្ឍខេត្ត និងសេចក្តីព្រាងសេចក្តីសម្រេចស្តីពីគោលការណ៍ណែនាំផ្នែកគោលនយោបាយសម្រាប់រៀបចំកសាងផែនការអភិវឌ្ឍខេត្តរយះពេល៥ឆ្នាំ២០២០~២០២៤ និងកម្មវិធីវិនិយោគបីរំកិលខេត្តព្រះវិហារ ។

ក្នុងនោះក៏ត្រៀមរៀបចំសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៩ និងលើកទិសដៅបន្តការងារឆ្នាំ២០២០របស់រដ្ឋបាលខេត្តព្រះវិហារផងដែរ។លើសពីនេះឯកឧត្តមប្រធានស្នើសុំសមត្ថកិច្ចពាក់ព័ន្ធត្រូវ ចុះដោះស្រាបញ្ហាជូនប្រជាពលរដ្ឋឲ្យបានទាន់ ពេលវេលា និងទន់ភ្លន់ចំពោះប្រជាពលរដ្ឋ ដែលក្នុងនោះបញ្ហាសំខាន់ៗដូចជាបញ្ហាដីធ្លី បញ្ហាសំរាម បញ្ហាទឹកស្អាត ក៏ដូចបញ្ហានានា។ ឯកឧត្តមប្រធានក្រុមប្រឹក្សាមានប្រសាសន៍លើការងារប្រតិភូកម្មអំណាច តួនាទី និងធនធានដែលផ្ទេរមកថ្នាក់ក្រោមជាតិ ត្រូវប្រើប្រាស់ប្រកបដោយតម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាពខ្ពស់។

អត្ថបទទាក់ទង