ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តនាព្រឹកពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ បានអញ្ជើញចូលរួមរំលែកទុក្ខដល់គ្រួសារសពលោកព្រិន្ទបាលឯក ជិន ហាត់ មេក្រុមទី៣ កងអនុសេនាធំលេខ៣ វរសេនាតូចលេខ៣៨៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៨ នៅគេហដ្ឋានគ្រួសារសព ភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានពលីជីវិតដោយសារជាន់មីន ក្នុងពេលបំពេញបេសកកម្ម ដើរល្បាតតាមព្រំដែន តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ស្ថិតនៅចំណុចខាងត្បូងអន្លង់រាំង ជើងភ្នំប្រាំរយខាងកើត និងបាននាំយកនៅថវិកាចំនួន២លានរៀលជូនដល់គ្រួសារសព ។
សូមបញ្ជាក់ថាហេតុការណ៍ជាន់មីនេះកើតឡើងកាល ពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ស្ថិតនៅចំណុចខាងត្បូងអន្លង់រាំង ជើងភ្នំប្រាំរយខាងកើត។
![](https://asset.cambodia.gov.kh/provincial/sites/17/2020/02/29204E62-CC4D-4765-BE04-FB60484C73CF-1024x485.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/17/2020/02/7993A9D4-D27D-4A70-B1B8-876EDFD33460-1024x485.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/17/2020/02/D003016B-A42E-404C-B89C-EFAFBEEED31C.jpeg)
![](https://asset.cambodia.gov.kh/provincial/sites/17/2020/02/8663C8F4-F29E-435E-9153-E47C3D4EDC05-1024x486.jpeg)