រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration
ស្វែងរក

អាជ្ញាធរខេត្តព្រះវិហារផ្សព្វផ្សាយណែនាំនិងសូម រាយការណ៍ជាបន្ទាន់អំពីជំងឺបង្កឡើងដោយវីរុសកូរ៉ូណា

នាព្រឹកថ្ងៃអង្គារ ០៤កើត ឆ្នាំកុរ ឯកស័ក ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ រដ្ឋបាលខេត្ត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីវិធានការ ការពារជំងឺរលាកសួតកូរ៉ូណា ដោយមានការចូលពីមេបញ្ជាការទាំងបី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក នាយក នាយករងរដ្ឋបាលសាលាខេត្ត និងមន្រ្តីរាជការជចំណុះរចនាសម្ព័ន្ធសាលាខេត្ត។
មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវ ចឹក ហេង អភិបាលរងខេត្ត បានគូសបញ្ជាក់ពីការរីករាលដាលយ៉ាងឆាប់រហ័ស ពីជំងឺរលាកសួតបង្កឡើងដោយវីរុសកូរ៉ូណា បណ្តាលឱ្យបាត់បង់ជីវិតមនុស្សនៅទូទាំងពិភពលោក ក៍ដូចកម្ពុជានានាពេលថ្មីៗផង។បន្ថែមលើសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល លោកជំទាវ អភិបាលរងខេត្ត បានដាក់ចេញនូវវិធានការដ៍សំខាន់ៗ ដល់ក្រុងស្រុកក៍ដូចមន្ទីរជំនាញ ត្រូវអនុវត្តឲ្យមានប្រសិទ្ធិខ្ពស់ក្នុងការទប់ស្កាត់ នូវជំងឺវីរុសថ្មីនេះ ក្នុងខេត្តព្រះវិហារដូចខាងក្រោម÷
១/ រដ្ឋបាលក្រុងស្រុកត្រូវបន្តចុះផ្សព្វផ្សាយ និងចាត់មន្រ្តីចុះអប់រំណែនាំដល់ប្រជាពលរដ្ឋអំពីជំងឺសួត ដែលបង្កដោយវីរុសកូរូណាថ្មីនេះ និងត្រូវរាយការណ៍ជាបន្ទាន់មករដ្ឋបាលខេត្តក្នុងករណីសង្ស័យថាមានឆ្លងវីរុសនេះក្នុងមូលដ្ឋានរបស់ខ្លួន។ចំពោះច្រកទ្វាព្រំដែនដែលមានច្រកទ្វាអានសេះ និងស្រុកឆែបដែលជាប់ព្រំប្រទល់នឹងប្រទេសថៃ និងឡាវ ត្រូវពង្រឹងវិធានតឹងរ៉ឹងក្នុងចេញចូលរបស់ប្រជាពលរដ្ឋទាំងនោះ។
២\មន្ទីរសុខាភិបាលខេត្ត ត្រូវពង្រឹងមន្រ្តីនៅតាមមណ្ឌលសុខភាពក្រុងស្រុកជាពិសេសត្រូវចាត់មន្រ្តីជំនាញនៅតាមបណ្តាក្រុងស្រុកដោយសហការជាមួយអាជ្ញាធរក្នុងការចុះអប់រំណែនាំ ពីរបៀបនៃការអនាម័យ វិធានការការពារផ្សេងដើម្បីចៀសពីវីរុសដ៏កាចសាហាវនេះ ។
៣/មន្ទីរអប់រំយុវជននិងកីឡាខេត្ត ត្រូវផ្សព្វផ្សាយណែនាំដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅតាមសាលារៀនគ្រប់ក្រុង ស្រុកទូទាំង ជាពិសេសកុមារ អំពីជំងឺបង្កឡើងដោយវីរុសកូរ៉ូណា និងវិធានការការពារ ផ្សេងៗតាមរយះការអនាម័យខ្លួន ការពាក់ម៉ាស់ការពារជាដើម។

ជាចុងក្រោយ លោកជំទាវអភិបាលរងខេត្ត បានអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសបងប្អូនប្រជាពលរដ្ឋត្រូវរួមសហការការពារនិងបង្កាវីរុសកូរ៉ូណាដ៏កាចសាហាវនេះ កុំឲ្យមានក្នុងខេត្តព្រះវិហារយើង ។

អត្ថបទទាក់ទង