រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

រដ្ឋបាលខេត្តព្រះវិហារ

Preahvihear Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ

ដោយ admin@preahvihear.gov.khចំនួនទស្សនា (420)

នាព្រឹកថ្ងៃចន្ទ ៣កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមករាឆ្នាំ២០២០ ក្រុមប្រឹក្សាខេត្តព្រះវិហារ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៩អាណត្តិទី៣របស់ខ្លួន ក្រោមអធិបតីភាពឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលខេត្តស្តីទី តំណាងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មេបញ្ជាការអមសាលាដំបូងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងព្រះវិហារ អភិបាលស្រុកត្បែង នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការនិងប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធ សាលាខេត្ត ។

កិច្ចប្រជុំមានការអនុម័តលើរបៀបវារចំនួនបីរួមមាន ពិនិត្យអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៨របស់ក្រុមប្រឹក្សាខេត្ត ពិនិត្យអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែ មករា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត ។

ក្រៅពីរបៀបវារៈខាងលើ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាស្នើសុំឲ្យបង្កើនការយន្តការច្រកចេញចូលតែមួយនៅបណ្តាស្រុកដែលមានទាន់ដំណើរការល្អ លើសពីនេះឯកឧត្តមប្រធានស្នើសុំសមត្ថកិច្ចពាក់ព័ន្ធត្រូវ ចុះដោះស្រាបញ្ហាជូនប្រជាពលរដ្ឋឲ្យបានទាន់ ពេលវេលា និងទន់ភ្លន់ចំពោះប្រជាពលរដ្ឋ ដែលក្នុងនោះបញ្ហាសំខាន់ៗដូចជាបញ្ហាដីធ្លី បញ្ហាសំរាម បញ្ហាទឹកស្អាត ក៏ដូចបញ្ហានានា។បន្ថែម ពីនោះទៀត ឯកឧត្តមប្រធានស្នើឲ្យមន្ទីរអប់រំយុវជន និងកីឡាខេត្ត ជម្រុញវិន័យ អប់រំ និងគ្រប់សិស្សានុសិស្សឲ្យគោរពវិន័យឲ្យបានល្អ ចៀសវាង បង្កបញ្ហានានាក្នុងសាលារៀន និងទីសាធារណប៉ះពាល់ដល់សណ្តាប់ធ្នាប់របៀបរៀបរយសង្គម ។លើសពីនេះទៀត ឯកឧត្តមប្រធានក្រុមប្រឹក្សាមានប្រសាសន៍លើការងារប្រតិភូកម្មអំណាច តួនាទី និងធនធានដែលផ្ទេរមកថ្នាក់ក្រោមជាតិ ត្រូវប្រើប្រាស់ប្រកបដោយតម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាពខ្ពស់។

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ

លេខទូរសព្ទទំនាក់ទំនងពេលមានអាសន្ន

PREAH VIHEAR WEATHER
ព័ត៌មានជាប់ទាក់ទង

[footer-info address=”អាសយដ្ឋានសាលាខេត្តព្រះវិហារ”   ភូមិកណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ​email=”info@Preahvihear.gov.kh” phone_number=”(+855) 64 210 896″ facebook=រដ្ឋបាលខេត្តព្រះវិហារ

© 2021

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តព្រះវិហារ

កែប្រែចុងក្រោយ : 1 ថ្ងៃមុន